Saturday, March 28, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រដ្ឋមន្ត្រីមហាផ្ទៃ សម្រេចផ្អាកផាកពិន័យតាមផ្លូវ 

 រដ្ឋមន្ត្រីមហាផ្ទៃ សម្រេចផ្អាកផាកពិន័យតាមផ្លូវ 

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោកបានឱ្យផ្អាកការចាប់ផាកពិន័យរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងផ្លូវលំនិងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង នៅបន្តអនុវត្ត។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា “យើងបានផ្អាកអស់ហើយ យើងធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធ ជាតិផ្ទុះ ការផាកពិន័យទាំងផ្លូវលំ និងផ្លូវជាតិ គឺឱ្យផ្អាកទាំងអស់”។

ទោះបីមានការណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃ ក៏ដោយ តែនៅតាមគោលដៅមួយចំនួន មានបងប្អូនប្រជា ពលរដ្ឋ បានថតបង្ហោះពីសកម្មភាពមន្ត្រីនគរបាលចរាចរណ៍ បន្តសកម្មភាពចាប់ផាកពិន័យចរាចរណ៍ ប្រហែលជាមន្ត្រីនគរបាលចរាចរណ៍ មិនបានដឹងពីបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕

RELATED ARTICLES