Friday, March 13, 2026
Homeតារាខ្មែររឿង«ទាយាទធ្មប់​» អ្នកដឹកនាំជនជាតិអ៊ីតាលីសង្ឃឹមបំបែកកំណត់ត្រា  

រឿង«ទាយាទធ្មប់​» អ្នកដឹកនាំជនជាតិអ៊ីតាលីសង្ឃឹមបំបែកកំណត់ត្រា  

ភ្នំពេញៈរឿង«ទាយាទធ្មប់ » របស់ផលិតកម្មTwo River International  បានសម្ពោធកាលរសៀល​ថ្ងៃទី១២ ខែមីនា នៅរោងភាពយន្ដPrime Cineplex ក្រោមវត្តតារាល្បីៗ ផលិតករទាំងខ្មែរ បរទេស និងអ្នកជំនាញផលិតភាពយន្ដជាច្រើនរូប​។ភាពយន្ដខ្នាតធំនេះនឹងដាក់បញ្ចាំ​ង​ជាផ្លូវការនៅគ្រប់ភាពយន្ដទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០​២៦ នេះតទៅ ព្រោះជារឿងធំប្រចាំឆ្នាំដែលទស្សនិកជនទន្ទឹងរងចាំជាយូមកហើយ ។

 លោកជី សិលា ស្ថាបនិក​ និងជានាយកប្រតិបត្តិក្រុមហ៊ុនសប្បាយ(Sabay) រួមទាំងSabay Cinema

លោកជី សិលា ស្ថាបនិក​ និងជានាយកប្រតិបត្តិក្រុមហ៊ុនសប្បាយ(Sabay) រួមទាំងSabay Cinema ដែលជាអ្នកបោះទុនម្នាក់ដែរក្នុងរឿង«ទាយាទធ្មប់»​បានឲ្យដឹងថាកន្លងមកលោកបានផលិតកុនជាច្រើនមកហើយ ខណៈ​«ទាយាទធ្មប់» វគ្គទី២នេះ សង្ឃឹមថាបងប្អូនចូលរួមគាំទ្រកាន់តែច្រើន។Sabay Cinema ចង់ជម្រុញកុនខ្មែរឲ្យកាន់តែច្រើន ហើយប្រភេទកុនភ័យរន្ធត់ កុនខ្មោចជាដើម មានការពេញនិយមរហូត ក្មេងៗយុវ័យអ្នកណាក៍ចូលចិត្តដែរ។កុននេះមិនមែនជាកុនខ្មោចដ៍គួរឲ្យខ្លាចទេ  តែជាជំនឿ គ្រួសារ មនោសញ្ចេតនាឪពុកម្ដាយ និងកូន វាជារសជាតិថ្មីមួយ។លោកសិលា បន្ថែមថាSabay ជាស្លាកយីហោមួយដែលមានអាយុកាល២០​ឆ្នាំ ខណៈលោកនៅក្នុងវិស័យភាពយន្ដ១៦ឆ្នាំមកហើយ ។លោកថាSabay Cinema នឹងពង្រឹងអ្វីដែលខ្លួនមានឲ្យកាន់តែមានលក្ខណៈពិសេស ហើយនឹងទៅបើករោងភាពយន្ដបន្ថែមទៀតនៅតាមបណ្ដារខេត្តណាដែលមានប្រជាជនច្រើន នាពេលខាងមុខផងដែរ​។

តារាសម្ដែងវ័យក្មេងម៉ានីកា

តារាសម្ដែងវ័យក្មេងម៉ានីកា ដែលជាតួអង្គសំខាន់ក្នុងរឿង«ទាយាទធ្មប់»​បានឲ្យដឹងថានាងថតរឿងនេះជួបឈុតពិបាកច្រើនដូចជាការធ្លាក់ទឹក  លេងជាមួយភ្លើង  ព្រោះជារឿងបែបរន្ធត់ មន្ដអា​គម តែលាយឡំជាមួយក្ដីស្រលាញ់ ម្ដាយនិងកូន។នាងថាឈុតពិបាកគឺមានចុះទឹក​ជ្រៅ ហើយនាងអត់ចេះហែលទឹកទេ ហើយវាជាលើកទី៤ សម្រាប់នាងក្នុងការថតឲ្យផលិតករបរ​ទេស ។នាងថារឿងនេះសង្ឃឹមថាជោគជ័យ ព្រោះអាចមានឈុតពិបាកច្រើន តែនាងនៅតែអាចធ្វើបាន។

អ្នកនាងឌុច លីដា

ចំណែកតារាសម្ដែងឌុច លីដា ដែលជាតួអង្គម្នាក់នៅក្នុងរឿង«ទាយាទធ្មប់» បានឲ្យដឹងដែរថារឿងនេះនាងចំណាយពេលមិនយូទេ អីចឹងនាងអាចសម្ដែងបាន ហើយនាងលេងជាតួធ្មប់ ។នាងថាមិនរួញរាឡើយក្នុងការសម្ដែង បែបណាក៍បានឲ្យតែសាកសមជាមួយសាច់រឿង ។នាងបន្ថែមថាអាចលេងបានទាំងស៊ិចស៊ី សុភាព ស្លូត គឺទៅតាមសាច់រឿង ហើយធ្វើតួម្ដាយ យាយចាស់ក៍បានគឺនាងមិនប្រកាន់តួទេ​។

លោកJimmy Henderson អ្នកដឹកនាំរឿង«ទាយាទធ្មប់ »

លោកJimmy Henderson ជនជាតិអ៊ីតាលីជាអ្នកដឹកនាំរឿង«ទាយាទធ្មប់ » បានឲ្យដឹងថាការផលិតវគ្គ២ នេះគឺដោយសាតែជោគជ័យវគ្គ១  ។លោកមានក្ដីរីករាយដែលបានធ្វើការជាមួយម៉ានីកា និងក្រុមការងារទាំងមូល ហើយលោកបានមកខ្មែរតាំងពីឆ្នាំ២០១១ និងបានផលិត១២រឿងមកហើយ ។លោកជឿជាក់ថារឿង«ទាយាទធ្មប់ » និងបំ​បែក​កំណត់ត្រានាពេលខាងមុខ ។ផលិតករល្បីឈ្មោះរូបនេះយល់ថាបច្ចុប្បន្នរឿងខ្មែរ ទាំងគុណភាព និងបរិមាណមានការកើនឡើង យ៉ាងតិចបំផុតមានរឿងថ្មីមួយចេញនៅលើរោងភាពយន្ដក្នុង១សប្ដាហ៍ដែលគួរឲ្យកត់សម្គាល់ ហើយគុណភាពមានការកើនឡើង ។លោកថាចន្លោះពី១ឆ្នាំទៅ១ឆ្នាំកន្លះ រឿងខ្មែរ អាចប្រកួតប្រជែងទីផ្សារនៅប្រទេសជិតខាងបានហើយ ។

 សូមរំលឹកថារឿង«ទាយាទធ្មប់ »វគ្គ១ បានដាក់បញ្ចាំងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រច្រើនទើប Two River International  ​ឈានមកផលិតវគ្គ២ និងសម្ពោធជាផ្លូវការពេលនេះ ៕

RELATED ARTICLES