Tuesday, March 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរោងចម្រាញ់ប្រេងខ្មៅ ភ្លើងឆេះហ្មត់

រោងចម្រាញ់ប្រេងខ្មៅ ភ្លើងឆេះហ្មត់

ភ្នំពេញ ៖ រោងស្ល និងចម្រាញ់ប្រេងខ្មៅ ១កន្លែង កំពុងតែចម្រាញ់ប្រេងសុខៗ កើតមានហេតុការណ៍ឆ្លងចរន្តអគ្គិ សនី បង្កជាអគ្គិភ័យ ឆេះយ៉ាងសន្ធោសន្ធៅ រាលដាលមកដល់កន្លែងស្តុកប្រេង ធ្វើឱ្យឆាបឆះកាន់តែខ្លាំង   និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើ ប្រាស់ទឹកអស់ចំនួន ១០ឡាន ទើបភ្លើងបានរលត់។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅចំ ណុចដីឡូត៍គ្មានលេខ ផ្លូវ១៧២៩ ក្រុម៣ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

តាមប្រភពកម្មកររោងស្លនិងចម្រាញ់ប្រេងខ្មៅកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលពួកខ្លួនកំពុងចម្រាញ់ប្រេងខ្មៅ ស្រាប់តែឮសំឡេងផ្ទុះនិងបែកផ្កាភ្លើង រួចក៏ឆេះឆាបមកដល់កន្លែងចម្រាញ់ប្រេងខ្មៅ យ៉ាងសន្ធោសន្ធៅតែម្តង ហើយពួកខ្លួនបានព្យាយាមប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ដែរ តែទប់មិនជាប់ ក៏សម្រេចទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍បាញ់ពន្លត់តែម្តង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរ បាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ ដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជា ពលរដ្ឋឱ្យបាន ទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ប្រភពដដែល បន្តថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិ ភ័យ ចំនួន១០គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៨ គ្រឿង ប្រើប្រាស់ទឹកអស់ ៨ឡាន ស្មើនឹង ៤៨ម៉ែត្រគូប រថយន្តជំនួយមកពីសាលាខណ្ឌឫស្សីកែវ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ១២ម៉ែត្រគូប និងរថយន្តស្រាបៀរ GANZBERG ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប។

ម្ចាស់ទីតាំង មានឈ្មោះផង់ ស៊ីភន ភេទប្រុស អាយុ៤៥ឆ្នាំ (ជាអ្នកតំណាង)។ ចំពោះមូលហេតុ សមត្ថកិច្ចការិ យាល័យជំនាញ កំពុងស្រាវជ្រាវបន្ត ប្រភេទសំណង់ដែកប្រក់សង្ក័សី ទំហំ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ឆេះខូច ខាតរោងស្លប្រេង ចំនួន១ខ្នង ទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ អស់ទាំងស្រុង ម៉ូតូសណ្តោងរ៉ឺម៉ក ចំនួន១ គ្រឿង សម្ភារៈមួយចំនួន និងបានបណ្តាលឱ្យឆេះរាលដាលដល់រោងជាងជួសជុលអេស្កាវ៉ាទ័រ ចំនួន១ខ្នង ដែកប្រក់ស័ង្កសី ទំហំ ២០ម៉ែត្រ គុណនឹង ២០ម៉ែត្រ អស់ទាំងស្រុង រួមនិងសម្ភារៈប្រើប្រាស់ អស់ទាំងស្រុង។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង នៅម៉ោង ១០និង៣០នាទីយប់ ថ្ងៃដដែល ដោយមិនបណ្តាលឱ្យមានអ្នកណារងរបួសឡើយ៕

RELATED ARTICLES