Thursday, March 5, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកម្ហូប ឆ្លៀតលក់បារីអេឡិចត្រូនិក ជាប់ខ្នោះ

ដឹកម្ហូប ឆ្លៀតលក់បារីអេឡិចត្រូនិក ជាប់ខ្នោះ

ភ្នំពេញ ៖ យុវជនម្នាក់ ជាអ្នកដឹកជញ្ជូនម្ហូបអាហារ បានឆ្លៀតលក់បារីអេឡិចត្រូនិក ត្រូវបានកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលក់បារីអេឡិចត្រូនិកនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ជនសង្ស័យ មិនត្រូវបានបង្ហាញអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវ១៥០ កែង២២១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក។

តាមប្រភមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ៦និង៣០នាទី ព្រលប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌទួលគោក បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ១ នាក់ ដែលជាមុខសញ្ញាលួចលក់ឧបករណ៍អេឡិច ត្រូនិក សម្រាប់ជក់សារធាតុគីមី (បារីអេឡិចត្រូនិក) នៅចំ ណុចផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ប្រភពដដែល បន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបានបន្តទៅឆែកបន្ទប់ជនសង្ស័យស្នាក់នៅ ចំណុចផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាង បារីអេឡិចត្រូនិក ចំនួន៩១ប្រអប់ នាំយកមកអង្គភាព ដើម្បីចាត់ការតាមនីតិវិធី ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់និងបង្ក្រាប ជាបន្តបន្ទាប់ បានជាច្រើនករណីមកហើយ៕

RELATED ARTICLES