Tuesday, March 3, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡើងលើខ្លោងទ្វារវត្ត ថតបង្ហោះ ប៉ូលិសចាប់៣នាក់

ឡើងលើខ្លោងទ្វារវត្ត ថតបង្ហោះ ប៉ូលិសចាប់៣នាក់

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលព័ត៌មានពីបណ្តាញសង្គម ថា មានក្មេងទំនើង ចំនួន ០១នាក់ ឈរនៅលើខ្លោងទ្វារវត្ត និង ០២នាក់ទៀត ឈរអមសងខាង នៅចំណុចស្រះទឹក ស្ថិតក្នុងវត្តនគរបាជ័យក្នុង ភូមិនគរបាជ័យ ឃុំអម្ពិល ស្រុកកំពង់សៀម ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានចាត់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំ ពិល ចុះស្រាវជ្រាវ កោះហៅក្មេងទំនើង ទាំង ០៣នាក់ នោះ មកសាកសួរ ។

ក្មេងទំនើង ចំនួន០៣នាក់ នោះរួមមាន ៖

១. ឈ្មោះ ថន ថានូ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

២.ឈ្មោះ ឡិត រតនះ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

៣.ឈ្មោះ ចិន្តា នុសិទ្ធ ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិសណ្តាន់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

នៅចំពោះមុខសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ក្មេងទំនើងទាំង០៣នាក់ ខាងលើ បានឆ្លើយ សារភាពថា ឈ្មោះ ថន ថានូ បានធ្វើសកម្មភាពឡើងលើខ្លោងងទ្វារស្រះទឹក ចំណែកឈ្មោះ ឡិត រតនះ និងឈ្មោះ ចិន្តា នុសិទ្ធ ឈរខាងក្រោមខ្លោងទ្វារស្រះទឹក អមសងខាង ដើម្បីថតរូប ហើយលោតលេងទឹកស្រះ នៅចំណុចវត្តនគរបាជ័យ ស្ថិតក្នុងភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពិតប្រាកដមែន ។

ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ធ្វើកិច្ចសន្យា អប់រំចំពោះក្មេងទំនើងទាំង០៣នាក់ ខាងលើ និងបានប្រគល់ជូនអាណាព្យាបាល យកត្រឡប់ទៅមូលដ្ឋានវិញ ដើម្បីអប់រំបន្ត៕

RELATED ARTICLES