ខេត្តបាត់ដំបង ÷ ក្មេងទំនើង ចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពកាប់ចាក់គ្នាដណ្តើមស្រី។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៧និង១០នាទី ស្រប តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹក នាំកម្លាំង ដោយមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប វេល នាំខ្លួនយុវជន ចំនួន៣នាក់ ប្រដាប់ដោយកាំបិតខ្វែវ មកកាន់អធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីសមត្ថ កិច្ចបានកំណត់មុខសញ្ញាពួកគេទាំង០៣នាក់ ក្នុងនោះរួមមាន ៖
១-ឈ្មោះ ឡា ដាវិត ភេទប្រុស រស់នៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល, ២-ឈ្មោះ វណ្ណា វាសនា ហៅយ៉ាំង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពង់ភ្នៅ ឃុំបវេល ស្រុកបវេល និង៣-ឈ្មោះ សឿន សាវិន ភេទប្រុស រស់នៅភូមិពាម ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
កិច្ចប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមានករណីហិង្សាដោយអាវុធ កើតឡើងកាលពីយប់ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២៣និង៣០នាទី នៅចំណុចសួនវាលស្រែ១០០ ស្ថិតក្នុងក្រុមទី១ ភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយពួកគេទាំង៣នាក់ ជិះម៉ូតូ ប្រើប្រាស់កាំបិតខ្វែវ ដេញកាប់ទៅលើឈ្មោះ ពេក កំសត់ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ប៉ុន្តែកាប់មិនបាន ក៏កាប់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យខូចខាត ដើម្បីស្រាយកំហឹង មុនពេលជិះម៉ូតូចាកចេញពីទីនោះ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលពួកគេប្រើប្រាស់កាំបិតខ្វែវ ធ្វើសកម្ម ភាពបែបនេះ គឺដោយសារតែទំនាស់ដណ្តើមស្រី។
ក្រោយពេលសាកសួររួច សមត្ថកិច្ចនគរបាល បានរៀបចំសំ ណុំរឿង បញ្ជូនមកផែនជំនាញ ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់កាតតាមនីតិវិធី តាមបញ្ជាលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ៕