Thursday, February 26, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរ៣នាក់ ដើរលួចម៉ូតូ ជួបប៉ូលិស ជាប់ខ្នោះ

ចោរ៣នាក់ ដើរលួចម៉ូតូ ជួបប៉ូលិស ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន៣នាក់ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នា ប៉ុនប៉ងលួច (កាច់កម៉ូតូ) ស្រាប់តែជួបនឹងកម្លាំងសមត្ថកិច្ចល្បាត ឃាត់សាកសួរ មិនព្រមឈប់ ក៏ប្រដេញតាមឃាត់ខ្លួនបានទាំង៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ការបង្ក្រាបក្រុមចោរកាច់កម៉ូតូនេះ បានធ្វើឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចរង្វង់មូលព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះដេ បូណា ភេទប្រុស អាយុ១៨ឆ្នា មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ ទី២-ឈ្មោះសារី ភារឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិគគីរធំ ឃុំគគីធំ ស្រុកកៀនស្វាយ (មានសារធាតុញៀន)  និងទី៣-ឈ្មោះច្រឹក វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិន ពិតប្រាកដ មានលំនៅ ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកកៀនស្វាយ (មានសារធាតុញៀន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រុមល្បាតអន្ត រាគមន៍ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ល្បាតប្រដេញបង្ក្រាបឃាត់ខ្លួននៅចំណុចរង្វង់មូលព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (១-ឈ្មោះដេ បូណា ២-ឈ្មោះសារី ភារឿន ៣-ឈ្មោះច្រឹក វាសនា)។

ប្រភពដដែល បន្តថា មុនឈានដល់ការបង្ក្រាប សមត្ថកិច្ចកំពុងចេញល្បាតមកដល់ត្រង់ចំណុចខាងលើ បានប្រទះឃើញជនសង្ស័យ ចំនួន៣នាក់ខាងលើ កំពុងជិះម៉ូតូដឹកគ្នា គួរឱ្យសង្ស័យ ទើបឃាត់សាកសួរ តែភ្លាមនោះ ជនសង្ស័យបានព្យាយាមជិះម៉ូតូរត់គេចខ្លួន ទើប កម្លាំងសមត្ថកិច្ច បានប្រដេញតាមឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ព្រមទាំងដកហូតបានវត្ថុតាង ឧបករណ៍សម្រាប់កាច់កម៉ូតូ មួយចំនួនផងដែរ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES