Tuesday, February 24, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា នាំអង្គទូតនិងអង្គការអន្តរជាតិ ចុះពិនិត្យទីតាំងថៃឈ្លានពានទឹកដីកម្ពុជា

កម្ពុជា នាំអង្គទូតនិងអង្គការអន្តរជាតិ ចុះពិនិត្យទីតាំងថៃឈ្លានពានទឹកដីកម្ពុជា

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការអន្តរ ជាតិ ប្រចាំកម្ពុជា ចុះពិនិត្យទីតាំងថៃឈ្លានពានទឹកដីកម្ពុជា នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលកងទ័ពថៃ បានឈ្លានពានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លា រំលោភលើបូរណភាពទឹកដីកម្ពុជា។ 

ទន្ទឹមនឹងនេះ  លោករដ្ឋមន្រ្តីស្តីទី និងគណៈប្រតិភូ បានជួបសួរសុខទុក្ខនិងនាំអំណោយជាគ្រឿងឧបភោគ-បរិ ភោគ ពីលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផ្តល់ជូនបងប្អូនពលរដ្ឋភៀសសឹក កំពុងស្នាក់នៅក្នុងជំរំភៀស សឹក នៅវត្តចាន់ស៊ី និងវត្តកណ្តោល ខេត្តបន្ទាយមានជ័យ ផងដែរ។

លោកស្រីរដ្ឋមន្ត្រីស្តីទី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះ ស្រាយបញ្ហាព្រំដែនទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕ ខៀវទុំ

RELATED ARTICLES