ភ្នំពេញ : នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តបណ្តេញជនជាតិចិន សរុបចំនួន ៤៩៤នាក់ (ស្រី ២៨នាក់) ចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅខេត្តព្រះសីហនុ។

ក្រុមជនជាតិចិន ទាំងនោះ ត្រូវបានបណ្ដេញចេញតាមយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិតេជោ ។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្ដេញចេញជនបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា៕

