Monday, February 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូបាន៥ម៉ោង ជាប់ខ្នោះ

លួចម៉ូតូបាន៥ម៉ោង ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង របស់មន្ត្រីសាលាស្រុកសង្កែ ម្នាក់ ដែលជាអ្នុកភូមិផងរបងជាមួយគ្នា និងព្យាយាមគេចខ្លួនបានតែប៉ុន្មានម៉ោង ត្រូវកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ មាំ ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ព្រះ ឃុំកំពុងព្រះ ស្រុកសង្កែ។ ចំណែកជនរងគ្រោះ មានឈ្មោះឈៀក ឈុន ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីសាលាស្រុកសង្កែ រស់នៅភូមិកំពង់ព្រះ ឃុំកំពុងព្រះ ស្រុកសង្កែ។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ជនសង្ស័យ ឈ្មោះមាំ ធារ៉ា ដែលជាអ្នករស់នៅក្បែរខាងគ្នា បានធ្វើសកម្មភាពលបចូលមកលួចម៉ូតូរបស់គាត់ ១គ្រឿង រួចជិះគេចខ្លួនបាត់។ ក្រោយដឹងថាបាត់ម៉ូតូ គាត់បានប្តឹងទៅសមត្ថកិច្ចភ្លាមៗ ដើម្បីជួយអន្តរាគមន៍ តាមចាប់មុខសញ្ញាជនសង្ស័យ។ លុះនៅរសៀលថ្ងៃដដែល សមត្ថកិច្ចតាមរកឃើញនិងឃាត់ខ្លួនជនសង្ស័យបាន។

មន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់ប្រាប់ថា ពេលត្រូវឃាត់ខ្លួនភ្លាមៗ កម្លាំងសមត្ថកិច្ច ដកហូតបានម៉ូតូរបស់ជនរងគ្រោះ ត្រឡប់មកវិញ និងឆែកឆេរឃើញថ្នាំញៀន ម៉ាទឹកកក ចំនួន០១កញ្ចប់តូច ដែលជនសង្ស័យបានលាក់ទុកជាប់ខ្លួន។

 ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាបន្តតាមនីតិវិធី៕

RELATED ARTICLES