ភ្នំពេញៈ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកអន្តោប្រវេសន៍ បណ្តេញជនបរទេសសរុបចំនួន៦២៥នាក់ (ស្រី ៦នាក់) ទៀត ចេញពីកម្ពុជា។ ជនបរទេសដែលត្រូវបណ្តេញចេញពីកម្ពុជា មាន ៦សញ្ជាតិ រួមមាន ឥណ្ឌា ប៉ាគីស្ថាន ចិន មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូនេស៊ី។

ក្នុងចំណោមជនបរទេសដែលបណ្តេញចេញនេះ មានជនជាតិចិន ចំនួន១១០នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន៥៤៨នាក់។ ពួកគេត្រូវបានបណ្តេញចេញ បន្ទាប់ពីរកឃើញមានការជាប់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការលួចឆ្លងដែន ស្នាក់នៅនិងធ្វើការខុសច្បាប់។

ជនបរទេសទាំងនេះ ត្រូវបានបណ្តេញចេញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងច្រកព្រំដែនអន្តរជាតិព្រៃវល្លិ។

ត្រឹមរយៈពេល ៨ថ្ងៃ ដើមខែកុម្ភៈ ឆ្នាំ២០២៦ មានជនបរទេសច្រើនជាតិសាសន៍ ជាច្រើនពាន់នាក់ ត្រូវបានបណ្តេញចេញ។ នេះជាការបង្ហាញឱ្យឃើញនូវស្មារតីដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទ ល្មើសបច្ចេកវិទ្យា ក៏ដូចជាបោសសម្អាតជនបរទេស រស់នៅខុសច្បាប់ នៅកម្ពុជា៕






