Friday, February 6, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់គ្រឿងសមុទ្រនាំចូល ១ឡាន គ្មានលិខិតអនុញ្ញាត ខូចគុណភាព

ចាប់គ្រឿងសមុទ្រនាំចូល ១ឡាន គ្មានលិខិតអនុញ្ញាត ខូចគុណភាព

ខេត្តកំពង់ស្ពឺ​ ៖​ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍​ទោ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​​ខេត្ដកំពង់ស្ពឺ​  នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ តាមប​ណ្ដោយផ្លូវជាតិ​លេ​ខ៤១ ចន្លោះគីឡូម៉ែត្រ ១៤-១៥ ស្ថិតក្នុងភូមិដូនកែវ ឃុំសែនដី ស្រុ​កសំរោងទង ខេត្តកំពង់ស្ពឺ​ ដោយ​មានការសម្របសម្រួលនីតិវិធីពី​ឯក​ឧត្ដម​ ស៊ិន​ វីរៈ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការអមសា​លាដំបូងខេត្ដកំពង់ស្ពឺ​  កម្លាំងការិយាល័យនគរបា​ល​ប្រឆាំ​ងបទល្មើសសេដ្ឋ កិច្ច បានសហការឃាត់រថ​យន្ត​មួយគ្រឿង  ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រា​ក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2AN-​3​7​7​5  ម្ចាស់គេចខ្លួន​ ដឹកគ្រឿ​ងសមុ​ទ្រចម្រុះ​ នាំចូលមក​ពីក្រៅប្រទេ​ស ​គ្មានលិខិតអនុញ្ញាត និងគ្មានបញ្ជា​ក់​គុណភាពសម្រាប់ការដឹកជញ្ជូន វេ​ចខ្ចប់​ខុសលក្ខណៈ​ស្ដង់ដារ​ក្រសួ​ង​។

លោកឧត្ដមសេនីយ៍ត្រី​ ប៊ុត​ ចាន់តារា​ ស្នងការរង​ បានបញ្ជាក់ថា ករណីឃាត់រថយន្ដដឹកគ្រឿងសមុទ្រខាងលើ គឺដោយមានព័ត៌មានពីបណ្ដាញដែលផ្ដល់មកសមត្ថកិច្ចនគរបាល និងដើម្បីថែរក្សាសុខភាពចំណីអាហារព​លរដ្ឋកម្ពុជា លើការបរិភោគ ទិញទំនិញគ្មានគុណភាព នាំឲ្យប៉ះពាល់ដល់សុខភាព ​ងាយនឹងកើតជំងឺ ទៅថៃ្ងអនាគត​ ជាក់ស្ដែងសមត្ថកិច្ចបានធ្វើការចាប់យកនូវ​វត្ថុតាង រួមមាន​ ៖ -រថយន្ត ០១គ្រឿង -មឹកកក ចំនួន ០២កេស -ម៉ឹកទឹក ចំនួន ១៩កេស  -បង្គារ ចំនួន ០៤កេស -ព្រុយត្រីសាលម៉ុន ចំនួន ០៤កេស -ត្រីឆ្ពុង ចំនួន ០១កេស សរុប ចំនួន ៣០កេស ស្មើនឹង ២,៥តោន។

វត្ថុតាងជាទំនិញ​ខាងលើ ត្រូវបានឯកឧត្ដមព្រះរាជអា​ជ្ញា សម្រេចឲ្យសហការជាមួយជំនាញសាខា ក.ប.ប ខេត្តកំពង់ស្ពឺ និងជំនាញជលផល ដើម្បីធ្វើការបំផ្លាញចោល នៅរសៀ​លថៃ្ងទី៤​ ខែកុម្ភៈ​ ឆ្នាំ២០២​៦ នៅទីលា​នចាក់សំរាម តាម៉ុល​ ក្រុងច្បារមន​ ខេត្ដកំពង់ស្ពឺ​ ។

សំណូមពរ​ ៖  អាជីវករទាំងអស់ មេត្ដាបញ្ឈប់ការនាំចូលនូវទំនិញមិនស្របតាមស្ដង់ដារ និងមិនមានប្រភពដើមច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋកម្ពុជា៕

RELATED ARTICLES