Tuesday, January 20, 2026
Homeចរាចរណ៍ចិន បើកឡានដេក ធ្លាក់ទឹកស្អុយ

ចិន បើកឡានដេក ធ្លាក់ទឹកស្អុយ

ភ្នំពេញ ៖ បុរសជាជនជាតិចិន ម្នាក់ បើករថយន្តទំនើប ១គ្រឿង ទាំងស្ថានភាពងងុយដេក ងោក ១ភាំង ធ្វើឱ្យរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងល្អ ពុំបណ្តាលឱ្យអ្នកបើកបររងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃ១៩ ខែ មករា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

រថយន្តដែលធ្លាក់ប្រឡាយ ម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N-5225 បើកបរដោយជនជាតិចិន ពុំស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានគេចខ្លួនបាត់។

តាមព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក Land Cruiser បើកបរដោយជនជាតិចិន ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងទិសដៅពីត្បូង ទៅជើង។ ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុ អ្នកបើកបរងងុយដេក ងោក ១ភាំង ធ្វើឱ្យរេចង្កូតទៅខាងស្តាំដៃ ធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលឱ្យក្រឡាប់ ១ត្រឡប់ រងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមានរងរបួសអ្វីឡើយ រួចគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដោយសារករណីនេះមិនបង្កឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ ទើបអនុញ្ញាតឱ្យតំណាងម្ចាស់រថយន្ត មកស្ទូចយកទៅជួលជុលដោយខ្លួនឯង៕

RELATED ARTICLES