ភ្នំពេញ ៖ រូបភាពសាកសពវីរកងទ័ពជួរមុខ ១រូប ដែលបានពលីក្នុងសមរភូមិ និងត្រូវបានទាហានថៃ ២នាក់ ចងដៃចាប់អូសសព ថតបង្ហោះតាមបណ្តាញសង្គម បានធ្វើឱ្យមហាជន អ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសក្រុមគ្រួសារសព មានការតក់ស្លុតរន្ធត់ចិត្ត ឈឺចាប់ហួសប្រមាណ ចំពោះអំពើឃោរឃៅលើសត្វតិរច្ឆានរបស់ទា ហានថៃ ជាពិសេស កូនស្រីវីរកងទ័ពពលីរូបនោះ បានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះទាហានសៀម ឈ្លានពាន ដែលបានប្រព្រឹត្តទង្វើព្រៃផ្សៃ មកលើឪពុកជាទីស្រលាញ់របស់នាង ដែលស្ម័គ្រចិត្តទៅឈរជើងប្រយុទ្ធជាមួយខ្មាំងសត្រូវ ដោយមិនរារែកចិត្ត រហូតលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីជាតិមាតុភូមិ។

វីរកងទ័ពពលីនោះ មានឈ្មោះ សឿន សាលី ជាវីរកងទ័ពខ្មែរអ៊ិស្លាម មានស្រុកកំណើតនៅភូមិព្រៃខ្ជាយ ក្នុងឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នាយចំណង់ សឿន សាលី បានពលីក្នុងសមភូមិ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ មុនបទឈប់បាញ់ ចូលជាធរមាន។
កញ្ញា សឿន ណារី ដែលជាកូនស្រីបង្កើតរបស់វីរកងទ័ព សឿន សាលី កាលពីថ្ងៃទី២៩ ខែធ្ន ឆ្នាំ២០២៥ បានបង្ហោះរូបភាពដ៏គួរឱ្យតក់ស្លុត ១សន្លឹក បង្ហាញពីសកម្មភាពរបស់ទាហានចោរសៀមឈ្លានពាន ចំនួន២នាក់ កំពុងទាញខ្សែចំណងដែលចងដៃសាកសពយុទ្ធជនពលីកម្ពុជា ១រូប ឈ្មោះសឿន សាលី ជាឪពុកបង្កើតរបស់នាង ភ្ជាប់ជាមួយនឹងសំណេរដ៏សែនឈឺចាប់ថា “បងប្អូនប្រាកដជាបានឃើញរូបភាពមួយសន្លឹកនេះ ចែកចាយ ពេញបណ្តាញសង្គម ហើយរូបភាពមួយសន្លឹកនេះ ជារូបភាពប៉ារបស់ខ្ញុំ។ ក្នុងនាមខ្ញុំជាកូនស្រី រួមទាំងក្រុមគ្រួសារ ពិតជាឈឺចាប់នឹងទង្វើរបស់ពួកចោរសៀម បានធ្វើទង្វើព្រៃផ្សៃ មកលើប៉ារបស់ខ្ញុំ។ បញ្ជាក់ ៖ ប៉ារបស់ខ្ញុំបានបាត់ខ្លួននៅយប់ថ្ងៃទី២៦ មុនឈានចូលថ្ងៃទី២៧ ពេលដែល “បទឈប់បាញ់” ចូលជាធរមាន រហូតដល់ថ្ងៃទី២៩ ទើបទទួលបានដំណឹងដ៏សែនឈឺចាប់មួយនេះ។ ប៉ាអើយ! ប៉ាស្រឡាញ់ទឹកដីមួយនេះណាស់ ប៉ាស្ម័គ្រ ចិត្តទៅឈរជើងប្រយុទ្ធជាមួយខ្មាំងសត្រូវ ដោយមិនរារែកចិត្ត ប៉ាបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិមួយនេះ កូនស្រីប៉ា រួមទាំងប្រជាជនរួមជាតិតែមួយ នឹងចងចាំការលះបង់ដ៏ធំធេងរបស់ប៉ា…”។
បន្ទាប់មក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ កូនស្រីវីរកងទ័ពពលី សឿន សាលី បានសរសេរបន្ថែមថា “អាវប៉ាពាក់ សុទ្ធតែជាអាវទាហាន មួកទាហាន ប៉ាពាក់ជាប់ ២៤ម៉ោង ប៉ាស្រឡាញ់ឯកសណ្ឋានទាហានណាស់ ពេលនេះប៉ាឱ្យខ្ញុំរឹងមាំបែបណា លេបបាយចូលរបៀបណា? បើគ្រប់វិនាទី កូនកាន់ស្លាបព្រា ធ្លាប់អង្គុយហូបជាមួយប៉ា អង្គុយហូបបណ្តើរ ជជែកគ្នាលេងបណ្តើរ កូនលេបបាយទាំងទឹកភ្នែក ព្រោះកូនមិនចង់ឃើញប៉ា នៅឯខាងលើ មើលមកកូនមិនរឹងមាំ។ មិនអីទេប៉ា ប៉ាទៅឱ្យបានស្ងប់ចុះ កូននឹងបំពេញបំណងរបស់ប៉ា ជឿជាក់លើកូនស្រី ប៉ាណា…”។

គួរបញ្ជាក់ថា សពវីរយុទ្ធជន សឿន សាលី ដែលពលីជីវិតនៅសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តគិរីជុំចម្ការខ្នុរ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ កូនស្រីវីរកងទ័ព ៖ ចោរថៃ ព្រៃផ្សៃលើប៉ាខ្ញុំ
ភ្នំពេញ ៖ រូបភាពសាកសពវីរកងទ័ពជួរមុខ១រូប ដែលបានពលីក្នុងសមរភូមិ និងត្រូវបានទាហានថៃ២នាក់ ចងដៃចាប់អូសសព រួចថត បង្ហោះពេញបណ្តាញសង្គម បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសក្រុមគ្រួសារសព មានការតក់ស្លុតរន្ធត់ចិត្ត ឈឺចាប់ហួស ប្រមាណ ដោយក្នុងនោះ កូនស្រីវីរកងទ័ពពលីខាងលើ បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះទាហានសៀមឈ្លានពាន ដែលបានប្រព្រឹត្តទង្វើ មកលើឪពុក ជាទីស្រលាញ់របស់នាង ដែលស្ម័គ្រចិត្តទៅឈរជើងប្រយុទ្ធជាមួយខ្មាំងសត្រូវដោយមិនរារែកចិត្ត រហូតលះបង់សាច់ស្រស់ ឈាម ស្រស់ដើម្បីជាតិមាតុភូមិ។
វីរកងទ័ពពលីខាងលើ មានឈ្មោះសឿន សាលី ជាវីរកងទ័ពខ្មែរអ៊ីស្លាម មានស្រុកកំណើតនៅភូមិព្រៃខ្ជាយ ក្នុងឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នាយចំណង់ សឿន សាលី បានពលីក្នុងសមភូមិ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ មុនបទឈប់បាញ់ ចូលជា ធរមាន។

កញ្ញា សឿន ណារី ដែលជាកូនស្រីបង្កើត វីរកងទ័ព សឿន សាលី កាលពីថ្ងៃទី២៩ ខែធ្ន ឆ្នាំ២០២៥ បានបង្ហោះ រូបភាពដ៏គួរឱ្យតក់ស្លុត ១សន្លឹក បង្ហាញពីសកម្មភាពរបស់ទាហានចោរសៀមឈ្លានពានចំនួន២នាក់ កំពុងចាប់ទាញខ្សែចំណង ដែលចងជាប់ដៃសាកសពយុទ្ធជនពលីរបស់ កម្ពុជា១រូប (ឪពុកបង្កើតរបស់ខ្លួន) ដោយភ្ជាប់ជាមួយនឹងសំណេរ ដ៏សែនឈឺចាប់យ៉ាងដូច្នេះថា “បងប្អូនប្រាកដជាបានឃើញរូបភាពមួយសន្លឹក នេះ ចែកចាយពេញបណ្តាញសង្គម ហើយរូបភាពមួយសន្លឹកនេះ ជារូបភាពប៉ារបស់ខ្ញុំ ក្នុងនាមខ្ញុំជាកូនស្រី រួមទាំងក្រុមគ្រួសារ ពិតជាឈឺចាប់នឹង ទង្វើរបស់ពួកចោរសៀម បានធ្វើទង្វើព្រៃផ្សៃមកលើប៉ារបស់ខ្ញុំ បញ្ជាក់ ៖ ប៉ារបស់ខ្ញុំបានបាត់ខ្លួននៅយប់ថ្ងៃទី២៦ មុនឈានចូលថ្ងៃទី២៧ ពេល ដែលបទ “ឈប់បាញ់” ចូលជាធរមាន រហូតដល់ថ្ងៃទី២៩ ទើបទទួលបានដំណឹងដ៏សែនឈឺចាប់មួយនេះ ប៉ាអើយ ប៉ាស្រឡាញ់ទឹកដីមួយនេះណាស់ ប៉ាស្ម័គ្រចិត្តទៅឈរជើងប្រយុទ្ធជាមួយខ្មាំងសត្រូវដោយមិនរារែកចិត្ត ប៉ាបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិមួយនេះ កូនស្រីប៉ា រួមទាំង ប្រជាជនរួមជាតិតែមួយនិងចាំចាំការលះបង់ដ៏ធំធេងរបស់ប៉ា…”។

បន្ទាប់មក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ កូនស្រីវីរកងទ័ពពលី សឿន សាលី បានបង្ហោះសំណេរមួយទៀត ដោ យរៀបរាប់ថា “អាវប៉ា ពាក់សុទ្ធតែជាអាវទាហាន មួកទាហានប៉ាពាក់ជាប់២៤ម៉ោង ប៉ាស្រឡាញ់ឯកសណ្ផានទាហានណាស់ ពេលនេះប៉ាឱ្យខ្ញុំរឹងមាំបែបណា លេបបាយ ចូលរបៀបណា បើគ្រប់វិនាទីកូនកាន់ស្លាបព្រាធ្លាប់អង្គុយហូបជាមួយប៉ា អង្គុយហូបបណ្តើរជជែកគ្នាលេងបណ្តើរ កូនលេបបាយទាំងទឹកភ្នែក ព្រោះកូនមិនចង់ឃើញប៉ានៅឯខាងលើមើលមកកូនមិនរឹងមាំ មិនអីទេប៉ា ប៉ាទៅឱ្យបានស្ងប់ចុះ កូននិងបំពេញ mបំណងរបស់ប៉ា ជឿជាក់លើកូនស្រី ប៉ាណា…”។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សដឹកនាំកម្លាំងនគរបាលចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ កំរងផ្កាដល់សពវីរយុទ្ធជនពលីជីវិតនៅសមរភូមិប្រយុទ្ធជាសត្រូវឈ្លានពានទឹកដី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចំនួន៣នាក់។

សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តគិរីជុំចំការខ្នុរ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋាន៕
