Friday, December 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយាយអុជធូបបន់សុំក្តីសុខ ភ្លើងឆេះផ្ទះហ្មត់

យាយអុជធូបបន់សុំក្តីសុខ ភ្លើងឆេះផ្ទះហ្មត់

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ បានអុជធូបនៅលើអាសនៈ លើផ្ទះ បន់ស្រន់សុំក្តីសុខ ស្រាប់តែអកុសលកើតជាអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍អគ្គិភ័យខាងលើ បានកើតឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ១ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី មានទំហំ៨ម៉ែត្រ គុណនឹង ១៦ម៉ែត្រ មានម្ចាស់ឈ្មោះ អ៊ុន គឹមហេង ជាស្ត្រីមេម៉ាយ អាយុ៨៨ឆ្នាំ រស់នៅតែម្នាក់ឯង ដោយកូនបែកទៅមានប្រពន្ធប្តីអស់ទៅហើយ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ជុំវិញករណីអគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនគរបាលស្រុកបានចេញអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង និងប្រើទឹកអស់ចំនួន ៩ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនរាលដាលទៅផ្ទះអ្នកដទៃឡើយ។ ប៉ុន្តែដោយស្ថានភាពផ្ទះឈើ ធ្វើយូរឆ្នាំ ងាយនឹងឆេះលឿន ទើបការជួយសង្គ្រោះ មិនអាចធ្វើទៅបាន។ ចំពោះមូលហេតុ តាមប្រភពព័ត៌មានពីសាច់ញាតិថាបណ្តា លមកពីអុជភ្លើងធូបចោល នៅលើអាសនៈ នៅក្នុងបន្ទប់។ ទោះយ៉ាងណា ពុំមាននរណារងគ្រោះក្នុងហេតុ ការណ៍ខាងលើនោះទេ៕

RELATED ARTICLES