Monday, November 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនថៅកែម៉ាស៊ីនភ្លើង ឆបោកប្រាក់១៣ម៉ឺនដុល្លារ

ឃាត់ខ្លួនថៅកែម៉ាស៊ីនភ្លើង ឆបោកប្រាក់១៣ម៉ឺនដុល្លារ

ភ្នំពេញ ៖ ស្ត្រីជាអតីតអ្នកលក់ម៉ាស៊ីនភ្លើងម្នាក់ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយរងនូវការចោទប្រកាន់ពីបទឆបោកប្រាក់ ប្រមាណ១៣ ម៉ឺនដុល្លារ។

ស្ត្រីអតីតថៅកែលក់ម៉ាស៊ីនភ្លើង ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ថ.ច.ថ អាយុ៤៦ឆ្នាំ មានលំនៅមុនឃាត់ខ្លួន ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ការឃាត់ខ្លួនស្ត្រីពាណិជ្ជករខាងលើនេះ សមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្នុងដីកាបង្គាប់ឱ្យចាប់នោះ បានបញ្ជាក់ថា ជនត្រូវចោទ ឈ្មោះ ថ.ច.ថ ត្រូវបានចោទប្រកាន់ពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ និងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានចែងឱ្យផ្តន្ទទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ហើយបទល្មើសដែលត្រូវចោទប្រកាន់លើជនត្រូវចោទខាងលើនេះ ជាបទមជ្ឈិម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES