Tuesday, November 18, 2025
Homeចរាចរណ៍បុរសស្រវឹងស្រា បើកឡានម៉ាស្តា រេចង្កូតបុកទ្វារផ្ទះ ពន្លះបង្គោលភ្លើង

បុរសស្រវឹងស្រា បើកឡានម៉ាស្តា រេចង្កូតបុកទ្វារផ្ទះ ពន្លះបង្គោលភ្លើង

ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្ដ Mazda  បុកជាមួយម៉ូតូកង់បី មួយគ្រឿង បណ្ដាល ឲ្យជ្រុល ទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់រលំ ចំនួនមួយ ដើមទៀត ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២:៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ១៩ កែងផ្លូវ១៥៤ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

  ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ មានប្រពលរដ្ឋបានឃើញបុរសម្នាក់ ទំនងស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានបើករថយន្ដ មួយគ្រឿង ម៉ាក Mazda ពាក់ផ្លាកលេខ ភ្នំពេញ 2AC-0003 បុកជាមួយម៉ូតូកង់បី មួយ គ្រឿង បណ្ដាលឲ្យជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ រួចរថយន្ដបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាល ឲ្យបាក់ ចំនួនមួយដើមបន្ថែមទៀត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្ត ទៅរក្សា ទុករង់ចាំការដោះស្រាយនៅពេល ក្រោយ៕

RELATED ARTICLES