Tuesday, November 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុកម៉ូតូភ្លេចដកសោ ចោរលួចបាត់

ទុកម៉ូតូភ្លេចដកសោ ចោរលួចបាត់

ភ្នំពេញ៖ យុវជនម្នាក់ បានទុកម៉ូតូ នៅមុខហាង ដោយភ្លេចដកសោចេញ ស្រាប់តែមានជនសង្ស័យ ២នាក់ ឃើញឱកាសល្អ បានបញ្ឆេះជិះគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបុរីពិភពថ្មី ត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HN-8755 ម្ចាស់ឈ្មោះលាង វិសាល ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូនៅមុខហាងដែលខ្លួនធ្វើការ ដោយភ្លេចដកសោ ចេញពីម៉ូតូ។ មួយសន្ទុះក្រោយមក ស្រាប់តែមានជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ មួយគ្រឿង មកឈប់ក្បែរ ហើយជនសង្ស័យម្នាក់ បានដើរមកលួចម៉ូតូ ជិះទៅបាត់ ភ្លាមនោះជនរងគ្រោះដេញតាមដែរ តែតាមមិនទាន់។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច៕

RELATED ARTICLES