ភ្នំពេញ ៖ អតីតតារាភាពយន្ត សុខ ស្រីមុំ ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក បានចេញវីដេអូឃ្លីបមួយ ឆ្លើយតបទៅលើអ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួន ដែលបានចូលមកបញ្ចេញមតិ (ខម្មិន) ជេរប្រមាថមកលើខ្លួនថាជាស្រីខូច ឬសំផឹងជំនាន់អ៊ុនតាក់ ។ ជាមួយគ្នានេះ អតីតតារាភាពយន្តរូបនេះ បានហៅអ្នកគាំទ្រទិវាជ័យជម្នះ៧មករា ដែលជេរប្រមាថលើខ្លួនទាំងនោះថា ជាពួកកន្ទប ។

អ្នកស្រី សុខ ស្រីមុំ បានបង្ហោះឃ្លីបវីដេអូ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរខ្លី ជាភាសាអង់គ្លេស ថា “Disrespect your uniform when you talk nasty…”។
អ្នកស្រី សុខ ស្រីមុំ បាននិយាយក្នុងវីដេអូនោះថា “very bad ម៉ាអាសំរាម ឈ្មោះវា ឈ្មោះអា លី សុខុន ពាក់សុទ្ធតែស័ក្តិ ក៏ប៉ុន្តែចូលមកជេរស្រីសាហាវ ថ្ងៃក្រោយ ឯងមុនចូលជេរយើង ឯងដោះ uniform ចេញ ហើយលើកកន្ថោរអាចម៍ ហើយអង្គុយ និយាយ មកជេរយើងឱ្យប៉ើង youtube ok! អាកន្ទប! ហើយយាយយួន នោះមួយដែរ ម៉េចយាយឯងពីមុនថា យើងហ្នឹងស្រីខូច អស់សាច់ ជំនាន់អ៊ុនតាក់ ហើយឥឡូវម៉េចក៏កែប្រែជីវិតយើង ទៅជាស្រីលក់ត្រកួន នៅបឹងជើងឯក អ៊ីចឹង? ហើយយាយឯងដឹងច្បាស់ម៉េះថា យើងធ្វើសំផឹងជំនាន់អ៊ុនតាក់? ហើយឬមួយក៏ខ្ញុំហ្នឹងមេសំផឹងរបស់យាយឯង? យាយឯងធ្លាប់កូនសំផឹង មី២-៣នាក់ ដែលចូលមកជេរយើងសំផឹងៗ ជាប់មាត់នេះ ហាមីកូនសំផឹង មីកូនសំផឹងទាំងអស់គ្នា ឥឡូវថ្ងៃនេះ មេសំផឹង សុំប្រដៅក្បាលពួកមីកូនសំផឹងឯងប៉ុន្មាននាក់ហ្នឹងណា លើកក្រោយកុំធ្វើផ្តេសផ្តាសទៀត ឱ្យដឹងប្រវត្តិយើងច្បាស់ ចាំមកនិយាយ ពួកមីសំរាម យើងខ្ពើមជ្រលក់ ខ្ពើមតណាស់ មីសំរាម ហើយកុំឱ្យយើងដឹងគុណអីថ្ងៃ៧មករា ថ្ងៃ៧មករា គឺជាថ្ងៃពួកអាយួន ចូលមកប្លន់ទឹកដីខ្មែរ ធ្វើជាជួយ ជួយហើយ ដឹកទ្រព្យសម្បត្តិខ្មែរ អេតចាយក៏មិនទុកដែរ ហើយយាយមុំ ឃើញច្បាស់ នឹងភ្នែក ដឹកតាំងពីពុម្ពអក្សររបស់ខ្មែរ យកទៅស្រុកវាទាំងអស់ ហើយដឹងគុណតែពួកមីកន្ទបឯង គ្រួសារកន្ទបឯងហ្នឹងទៅ ចំណែកបងប្អូនខ្មែរ គ្មានអ្នកណាដឹងគុណទេ ហើយបងប្អូនកុំភ្លេចថ្ងៃ២៣ តុលា នាំគ្នាក្រោកឡើងបងប្អូន សុខសប្បាយទាំងអស់គ្នា បាយៗ បាយៗ សំផឹងយួន…”។
គួររំលឹកថា កាលពីអំឡុងខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ អតីតតារាភាពយន្តល្បីឈ្មោះនាអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ អ្នកស្រី សុខ ស្រីមុំ ធ្លាប់បានប្រើពាក្យមិនគប្បី ក្នុងន័យប្រមាថដល់អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ថាមិនបានយាងទៅសួរសុខទុក្ខប្រជារាស្ត្រ នៅជំរំភៀសសឹក និងកងកម្លាំងកំពុងឈរជើងការពារបន្ទាត់ព្រំដែន ដែលធ្វើឱ្យមហាជនខ្មែរ មិនអាចទទួលយកបាន និងផ្ទុះប្រតិកម្មជាបន្តបន្ទាប់។
ក្រោយពីបង្ហោះវីដេអូនោះមិនបានប៉ុន្មាន និងបន្ទាប់ពីសង្កេតឃើញថា មានប្រតិកម្មខ្លាំងពីមហាជនខ្មែរ ស្រាប់ តែអតីតតារាសម្តែង សុខ ស្រីមុំ បានលុបវីដេអូនោះចោលវិញភ្លាម ហើយក្រោយមក ក៏បានចេញវីដេអូ សារ ភាពកំហុស និងសុំព្រះរាជទានទោសចំពោះពាក្យសម្តីមិន សមរម្យរបស់ខ្លួន ដែលបានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ដោយអះអាងថា ខ្លួនបានទទួលព័ត៌មានមិនពិត (fake news) ថាក្មេងអត់មានអាហារ និងទឹក (no food no water) ដូច្នេះទើបធ្វើឱ្យខ្លួនខឹង ទប់ចិត្តមិនបាន ក៏ប្រើពាក្យសម្តីមិនល្អចំពោះព្រះអង្គទាំងទ្វេ។

ប៉ុន្តែយ៉ាងណា វីដេអូដែលអតីតតារាភាពយន្តរូបនេះ ប្រមាថដល់អង្គព្រះមហាក្សត្រនោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ធ្វើការចម្លងទុក ចែករំលែកព្រោងព្រាត ទាំងក្នុងបណ្តាញសង្គម ហ្វេសប៊ុក និង Tik Tok ព្រមទាំងមានការបញ្ចេញមតិប្រតិកម្ម រិះគន់ទៅកាន់អតីត តារាភាពយន្ត សុខ ស្រីមុំ យ៉ាងខ្លាំងគ្រប់គ្នា ហើយបើទោះជាអតីតារាភាពយន្តល្បីឈ្មោះ សុខ ស្រីមុំ បានចេញមកថ្លែងសុំទោស និងសុំព្រះរាជទានទោសរួចហើយក្តី ក៏មហាជនភាគច្រើន ហាក់មិនទាន់អាចទទួលយកបាននៅឡើយ ចំពោះកំហុសដ៏ធ្ងន់របស់អតីតតារាសម្តែងខ្មែរ រូបនេះ ដោយមជ្ឈដ្ឋានទាំងនោះ បានលើកឡើងថា សុខ ស្រីមុំ សុំទោសហាក់មិនចេញពីចិត្ត ហើយទាំង ពាក្យសម្តីនិងកាយវិការក្នុងវីដេអូសុំព្រះរាជទានទោសនោះ ពុំមានភាពសមរម្យឡើយ ដោយឈរស្តូក ពាក់មួក សម្លៀកបំពាក់ក៏មិនសូវសមរម្យ និងនិយាយពាក្យរាជសព្ទមិនបានត្រឹមត្រូវ ដោយហៅព្រះករុណាព្រះមហា ក្សត្រ ថា “ព្រះអង្គម្ចាស់” ជាដើម ទើបមានការរិះគន់ថា តារាភាពយន្តខ្មែរ រូបនេះ ទៅនៅស្រុកគេយូរ ហាក់ ភ្លេចអស់ទំនៀមទម្លាប់ ប្រពៃណីជាតិ រហូតអ្នកខ្លះហៅថា ត្រកួនវង្វេងបឹង ជាដើម៕