Wednesday, October 29, 2025
Homeតារាខ្មែរវណ្ណដា សង្សារបុកពោះ ប្រុសតាមស្រឡាញ់

វណ្ណដា សង្សារបុកពោះ ប្រុសតាមស្រឡាញ់

ភ្នំពេញ ៖ តារាចម្រៀងរ៉េប លោកម៉ាន់ វណ្ណដា អាចប្រឈមរឿងឈឺក្បាល បន្ទាប់ពីបុគ្គលឈ្មោះ គុណ ពៅណា ដែលបរាជ័យធ្វើប្រពន្ធលោកលីម តិចម៉េង និងត្រូវប៉ូលិសហៅទៅអប់រំ និងធ្វើកិច្ចសន្យា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កុំឲ្យរំខានជីវិតឯកជនរបស់តិចម៉េង តទៀតនោះ ពេលនេះ ពៅណា បានបង្វែរគោលដៅថ្មី មកបង្ហាញសញ្ញាស្នេហ៍ទៅលើវណ្ណដា នៅលើបណ្ដាញសង្គម ជាសាធារណៈតែម្ដង ។ ជាក់ស្តែង កាលលពីថ្ងៃទី២៦ ខែតុលា  ប្រុសស្រឡាញ់ប្រុស គុណ ពៅណា ចេញសារថា «នាងខ្ញុំសូមប្រកាសជាដំណឹង ខ្ញុំមិនបានបំពុលសង្គមទេ ខ្ញុំនិយាយរឿងត្រឹមត្រូវ ដែលគូអនាគតរបស់ខ្ញុំ តែម្នាក់គត់ Vann Da -វណ្ណដា ខែក្រោយ ពួកខ្ញុំចូលរោងការជាផ្លូវការ មានផ្លែឈើ ៣៦មុខ ជាគោល។ ខ្ញុំនឹងហៅហ្វេនណាដែលស្រលាញ់ចូលចិត្តនាងខ្ញុំ ជួបគ្នាខែក្រោយ»។

ក្រៅពីប្រកាសចង់ធ្វើប្រពន្ធវណ្ណដា គុណ ពៅណា បានបង្ហោះសារមួយចំនួនទៀតដែលបញ្ជាក់ថា ខ្លួនចង់ធ្វើប្រពន្ធវណ្ណដា កាន់តែច្បាស់ ដូចជាសំណេរថា «ស្អែក ទៅទិញឡាន Lamborghini ជាមួយប្ដី វណ្ណដា» និង «វណ្ណដា អូនអរគុណដែលបងតែងតែនៅក្បែរអូន»ជាដើម។

លោកឬអ្នកនាងគុណ ពៅណា

Fan របស់វណ្ណដា បានចំអកឲ្យគុណ ពៅណា ថា ឲ្យតែឃើញប្រុសស្អាតល្បី អត់បានចង់តែបានគេមកធ្វើប្ដី បើទោះជាមុននេះ លោកលីម តិចម៉េង បានប្រកាសដាច់ខាតថា ខ្លួនមិនមែនជាប្ដី និងអត់ធ្លាប់រួមរ័កជាមួយគ្នា ដូចការចោទប្រកាន់ រហូតយកគ្រូសារ ៧ពូជ មកស្បថក្ដី។ ប៉ុន្ដែមុនពេលសមត្ថកិច្ច ឃាត់ខ្លួនយកទៅអប់រំនិងធ្វើកិច្ចសន្យា ពីដំបូង ពៅណា គិតតែឡាំប៉ា ចង់បានតិចម៉េង ឲ្យទទួលស្គាល់និងធ្វើប្ដីខ្លួន ។ ឥឡូវគុណ ពៅណា បានងាកមកបាញ់ព្រួញស្នេហ៍ទៅលើវណ្ណដា ម្ដង ប៉ុន្ដែមិនទាន់ទៅតាមដល់ផ្ទះតារារ៉េប នេះទេ តែបើហ៊ានទៅដល់ផ្ទះមែន ច្បាស់ជាមានរឿងធំជាមិនខាន ព្រោះវណ្ណដា មានសង្សារតាមស្អិត មិនដូចតិចម៉េង រស់នៅផ្ទះម្នាក់ឯងឡើយ ។

អ្នកគាំទ្រវណ្ណដា  ថាបើបុគ្គលពៅណា  ទៅយំសុំស្នេហាវណ្ណដា ដល់ផ្ទះ ដូចតិចម៉េង នោះ ម្ដងនេះអាចនឹងតារារ៉េប រូបនេះ លេងធម៌ក្ដៅជាងតិចម៉េង នឹងប្រឈមផុងខ្លួនកាន់តែជ្រៅ ទាក់ទងរឿងស្នេហ៍គេតែម្នាក់ឯងនោះ ជាមិនខាន ។

ថ្វីត្បិតតែបុគ្គល គុណ ពៅណា បង្ហាញសញ្ញាកាន់តែច្បាស់ថា រូបគេចង់ធ្វើប្រពន្ធវណ្ណដា ប៉ុន្ដែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញតារារ៉េប រូបនេះ ប្រតិកម្ម ឬមានវិធានការទប់ស្កាត់ឡើយ ខណៈដែលសង្សារលោក នាងឡូរីន (Lauryn) ក៏នៅស្ងៀមស្ងាត់ដែរ។ ប៉ុន្ដែតាមព័ត៌មានថា វណ្ណដា ក៏មិនខុសពីតិចម៉េង ដែរ គឺរូបគេស្រ លាញ់ស្រី មិនមែនស្រលាញ់ភេទដូចគ្នាទេ អ៊ីចឹងទោះជាគុណ ពៅណា ទៅតាមលន់តួយ៉ាងណា ក៏ក្ដីសង្ឃឹមមានតិចបំផុត។

 វណ្ណដា ត្រូវបានចាត់ទុកជាតារារ៉េប លំដាប់ឈានមុខម្នាក់ នាពេលបច្ចុប្បន្ន ហើយក្រោយចែកផ្លូវពីនាង Nam លោកភ្ជាប់ស្នេហ៍ជាមួយ Lauryn ដោយបើកចំហ និងមានគម្រោងដឹកដៃគ្នារៀបការ នាពេលខាងមុខទៀតផង បន្ទាប់ពីសម្រេចបំណងទិញបានផ្ទះ និងរថយន្ដទំនើប ជិះយ៉ាងហ៊ឺហា ជាមួយសង្សារថ្មី ។

ប្រភពថា គុណ ពៅណា ចង់ស្ដារមុខមាត់ឡើងវិញ ពីការបរាជ័យធ្វើប្រពន្ធលីម តិចម៉េង ហេតុនេះគេជឿថា រឿងនេះ នឹងធ្វើឲ្យនាង Lauryn អាចនឹងភ័យបុកពោះខ្លះដែរ ប្រសិនបើពៅណា តាមប្រមាញ់បេះដូងអនាគតប្ដីនាង ដូចដែលគេបានធ្វើលើតិចម៉េង នោះ ៕

RELATED ARTICLES