Thursday, October 2, 2025
Homeតារាខ្មែរSk ជាប់ក្លេ Step

Sk ជាប់ក្លេ Step

ភ្នំពេញ ៖ ស្រីស្អាត ហៀង ហៅ SK តារាចម្រៀង Gen Musix ត្រូវបានលោក Step ជួយជ្រោងការងារសិល្បៈ សឹងតែទាំងស្រុង ទាំងការច្រៀងសម្ដែង និងលេងជាខ្សែរឿងខ្លីៗ ព្រោះក្រៅពីចេះនិពន្ធទំនុកច្រៀង លោកវិបុល ក៏ជាអ្នកដឹកនាំសម្ដែង (Director) ម្នាក់ដែរ ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាលពីពេលថ្មីៗនេះ លោកដឹកនាំថតរឿងខ្លី «និស្ស័យ៥០%» ដែលបញ្ហាទាំងអស់នេះ មានន័យថា SK មិនអាចអត់ដៃគូបានឡើយ បើនៅបន្ដអាជីពចម្រៀងទៀត ព្រោះបើអត់ Step ដូចបាត់ដៃម្ខាង ដែលនាំឲ្យមានការលើកឡើងថា Sk ជាប់ក្លេ Step ហើយ! ។

ការសារភាពស្នេហ៍ស្រីស្រស់ SK ម្ដងហើយម្ដងទៀតនេះ មិនត្រឹមតែបង្ហាញពីបេះដូងរបស់លោក ចង់បញ្ជាក់ ភាពច្បាស់លាស់លើអូនហៀង នោះទេ តែវាក៏យ័ន្តការពារស្រីស្អាតរូបនេះ កុំឲ្យប្រុសផ្សេងទៀតតាមស្នេហ៍នាងដែរ ពិសេសរូបសម្រស់គួរឲ្យក្នក់ក្នាញ់របស់នាង ជាមុខសញ្ញានៃការតាមស្នេហ៍ពីសំណាក់មន្រ្ដីធំៗខ្លះ ដែលបញ្ហានេះប្រសិនបើលោកវិបុល មិនទប់ស្កាត់ទេ វានឹងធ្វើឲ្យស្នេហាពួកគេ ប្រឈមហានិភ័យជាមិនខាន។ ប៉ុន្តែអ្នកខ្លះថា លោក Step ហាក់បង្ហាញការហួងហែងលើសង្សារខ្លាំង ព្រោះឈុតណា បទណាក៏លោកចាប់ដៃជាមួយនាង SK មិនឲ្យតារាប្រុសផ្សេងៗទៀតរបស់ហង្សមាស រួមទាំងលោកថុល សុភិទិ ចាប់ដៃជាមួយនាងទេ។

ថ្វីដ្បិតតែ SK-Step លាតត្រដាងរឿងស្នេហាជាសាធារណៈមែន ប៉ុន្ដែពួកគេនៅមិនទាន់មានដំណឹងភ្ជាប់ពាក្យ ឬគ្រោងដឹកដៃគ្នាចូលរោងការឡើយ មិនដូចប៉ាច គីមមួយ-សយ រតនៈ ,ម៉ានីកា-ចន និងឈិន មុនីនាថ-នាយព្រែក ជាដើម ដែលពួកគេបង្ហាញស្នេហាដោយចំហ ហើយសុទ្ធតែបានភ្ជាប់ពាក្យ និងកំណត់ថ្ងៃរៀបការអស់ទៅហើយ ។ គេថាដើម្បីឲ្យចំណងស្នេហាមានសុវត្ថិភាព ១០០% លោកStep ទាល់តែឈានមួយជំហានទៀត នោះគឺប្រកាសថ្ងៃបំពាក់ចិញ្ចៀនបញ្ចាំចិត្តឲ្យ SK និងកំណត់ថ្ងៃរៀបការ នោះប្រាកដជាគ្មានប្រុសណាព្យាយាមប្រមាញ់បេះដូងអូនហៀង ទៀតទេ ។

SK ត្រូវបានគេចាប់អារម្មណ៍ថា នាងមានរូបសម្រស់គួរឲ្យចង់គយគន់ជាងសំឡេង ហើយអាជីពនាង ត្រូវកំណត់ថា ទៅមុខឬថយក្រោយ មិនមែនថៅកែផលិតកម្មនោះទេ ប៉ុន្ដែនៅលើសង្សារធ្វើបទឲ្យច្រៀង ដូចគ្នាទៅនឹងទេព បូព្រឹក្ស ដែលត្រូវប្ដី ងួន ចាន់ដេវីត និពន្ធទំនុកច្រៀង និងធ្វើភ្លេងឲ្យច្រៀងដែរ ។ ប៉ុន្ដែម្ចាស់បទ «សំខាន់ច្រើនាក់» ,«រក្សាគម្លាត» រូបនេះអាចនឹងត្រូវថៅកែរក្សារទុកនៅផលិតកម្ម ជាច្រើនឆ្នាំ តទៅទៀត បើទោះជាបច្ចុប្បន្ន តារាស្រីល្បីៗរបស់ហង្សមាស នាំគ្នាំដើរចេញអស់ទៅហើយក្ដី ព្រោះតាមព័ត៌មានពីលោករ៉េ អ្នកគ្រប់គ្រងតារា នៅ GenMusix ប្រាប់ថា SK ត្រូវប៉ាន់ មានក្រុមហ៊ុនធំៗជាច្រើន ហៅថតស្ពត តែតារាខាងលោក មិនមែនចេះតែថត យកលុយនោះទេ ពោលគឺទាល់តែចរចាត្រូវថ្លៃគ្នា ទើបព្រមថតឲ្យ។          

ក្រៅពី SK តារាភ្ជាប់ស្នេហ៍តារាដូចគ្នា មានដូចជា គង់ សុជាតិ-ជាវិបុល, សែម ឆវី-សាវិន ហ្វីលីព, កុល ដាវី-សុខ រក្សា, គង់ ច័ន្ទស្រីមុំ-គឹម សីហា, ទេព បូព្រឹក្ស-ងួន ចាន់ដេវីត, ពេជ្រ សោភា-ឆឹម សក្កដា, ម៉ានីកា-ចន, ឈិន មុនីនាថ-នាយព្រែក, ឆោម ឆពុំ-អ៊ុក ណារីម, សាត រស្មី-ឆៃដា ពិសិដ្ឋ និងស៊ឹម សូលិកា-អេង រិទ្ធី ជាដើម …៕

RELATED ARTICLES