Monday, September 15, 2025
Homeសង្គម និងជីវិតគុកបាត់ខេត្តដំបងចង្អៀត ផ្ទេរទណ្ឌិត១០០នាក់ ទៅគុកខេត្តប៉ៃលិន

គុកបាត់ខេត្តដំបងចង្អៀត ផ្ទេរទណ្ឌិត១០០នាក់ ទៅគុកខេត្តប៉ៃលិន

ខេត្តបាត់ដំបង-ប៉ៃលិន ៖ ដើម្បីរំដោះភាពចង្អៀត ទណ្ឌិត ចំនួន១០០នាក់ ត្រូវបានផ្ទេចខេញពីពន្ធនាគារខេត្ត បាត់ដំបង ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

តាមប្រភពនាយកដ្ឋានពន្ធនគារ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធនាគារ សហ ការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ ជាន់ថ្នាក់របស់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានធ្វើការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំ ចំនួន ១០០នាក់ ពីពន្ធ នាគារខេត្តបាត់ដំបង ដែលមានភាពចង្អៀតណែន ទៅឃុំខ្លួនបន្ត នៅពន្ធនាគារខេត្តប៉ៃលិន ស្ថិតក្នុងខេត្តប៉ៃលិន ដើម្បីរំដោះភាពចង្អៀតណែន ។

ការផ្ទេរនេះ ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយលោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយ កដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ។

ទណ្ឌិតទាំង១០០នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារចេត្តបាត់ដំបង ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន ដោយសុវត្ថិ ភាព៕

RELATED ARTICLES