Friday, August 22, 2025
Homeចរាចរណ៍ចិនស្រវឹង បើកឡានបុករបាំងថ្ម ក្រឡាប់

ចិនស្រវឹង បើកឡានបុករបាំងថ្ម ក្រឡាប់

ភ្នំពេញ ៖ បុរសជាជនជាតិចិន ម្នាក់ ទើបនឹងចេញពីស៊ីផឹក ស្រវឹងធ្លាក់ភ្នែក បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ ពេញទំហឹង បណ្តាលឱ្យរបាំងថ្មប៉ើងខ្ទាត៥កង់ ចំណែករថយន្តក្រ ឡាប់ ខូចខាតធ្ងន់ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចជិតក្រសួងអភិវឌ្ឍន៍ជនបទ តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បានបើករថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ស្តារិច ពាក់ស្លាកលេខ ភ្នំពេញ 2BC-8896 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនលឿន ហើយអ្នកបើកបរស្ថិតក្នុងស្ថានស្រវឹងភាពស្រវឹង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវ ពេញទំហឹង បណ្តាលឱ្យរថយន្តក្រឡាប់ ខូចខាតផ្នែកខាងមុខ និងចំហៀងខាងស្តាំ យ៉ាងធ្ងន់ តែមិនគ្រោះថ្នាក់ដល់មនុស្ស គ្រាន់តែអ្នកបើកស្ថិតក្នុងស្ថានស្រវឹង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ប្រគល់ឱ្យផ្នែកជំនាញ។ ដោយឡែករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតខ្ទាត ៥កង់។

ក្រោយកើតហេតុ ទាំងរថយន្ត រួមទាំងអ្នកបើកបរ ត្រូវសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដំណោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES