Saturday, August 2, 2025
Homeព័ត៌មានជាតិKUN ទឹកដោះគោ​ស្រស់​១០០% ពង្រឹង​ទំនុក​ចិត្តអតិថិជន​តាម​រយៈ​ព្រះនាង​នរោត្តម​ចេណ្ណា ដែលជា​ទូតសុច្ឆន្ទៈ

KUN ទឹកដោះគោ​ស្រស់​១០០% ពង្រឹង​ទំនុក​ចិត្តអតិថិជន​តាម​រយៈ​ព្រះនាង​នរោត្តម​ចេណ្ណា ដែលជា​ទូតសុច្ឆន្ទៈ

រាជធានីភ្នំពេញ  ៖ KUN Cambodia មានកិត្តិយសក្នុងការប្រកាសជាផ្លូវការនូវការតែងតាំង ព្រះនាង នរោត្តម ចេណ្ណា ជាទូតសុច្ឆន្ទៈសម្រាប់ KUN ទឹកដោះគោស្រស់ ១០០%។ ពិធីចុះហស្ដលេខានូវកិច្ចព្រមព្រៀង ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២​៥​ កន្លងមកនេះ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ (អ៊ីអនទី២) ដោយមានការអញ្ជើញចូលរួមពីប្រធានគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន International Dairy Product Joint Stock Company (LOF) ព្រមជាមួយការចូលរួមយ៉ាងច្រើនកុះករពីសាធារណជនផងដែរ។

ពិធីចុះហស្ដលេខាលើកិច្ចព្រមព្រៀងជាទូតសុច្ឆន្ទៈផ្លូវការនេះ ត្រូវបានចាត់ទុកជាការបោះជំហានដ៏សំខាន់មួយ ដោយមានប្ដេជ្ញាចិត្ត និងគោលបំណងក្នុងការលើកកម្ពស់សុខុមាលភាពតាមរយៈការផ្ដល់នូវអាហារូបត្ថម្ភ​ដ៏ល្អក្នុងតម្លៃសមរម្យសម្រាប់កុមារនៅកម្ពុជា។ ព្រះនាង នរោត្តម ចេណ្ណា ដែលជាតារាចម្រៀងវ័យក្មេង​ដ៏មានប្រជាប្រិយភាព​ តាមរយៈទេពកោសល្យខាងវិស័យសិល្បៈ និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការ​សង្គមដើម្បីអភិវឌ្ឍយុវជន នឹងក្លាយជាតំណាងដ៏ខ្ពង់ខ្ពស់នៃបេសកកម្ម និងយុទ្ធនាការរបស់ KUN ក្នុងការផ្គត់ផ្គង់ទឹកដោះគោស្រស់ដែលមានគុណភាពខ្ពស់ ១០០% ដល់គ្រប់ក្រុមគ្រួសារនៃប្រជាជនកម្ពុជា។

ក្នុងអំឡុងពេលពិធីនោះផងដែរ ព្រះនាង  នរោត្តម ចេណ្ណា បានមានព្រះបន្ទូលថា ៖ «ខ្ញុំមានសេចក្ដីសោមស្សរីករាយយ៉ាងខ្លាំង ដែលក្នុងនាមខ្ញុំជាអ្នកប្រើប្រាស់ផ្ទាល់មួយរូប  មានឱកាសចែករំលែកនូវអ្វីដែលខ្ញុំចូលចិត្តញ៉ាំជាប្រចាំ ជូនដល់កុមារ និងម្ដាយគ្រប់រូប។ កាន់តែពិសេសទៀតនោះ ក្នុងរយៈពេលដ៏ខ្លីនេះ LOF បាននាំមកនូវ Kun ទឹកដោះគោស្រស់ ១០០% ដែលត្រូវបានចម្រាញ់ពីទឹកដោះគោសុទ្ធរបស់មេគោចិញ្ចឹមក្នុងកសិដ្ឋាន ដោយស្របតាមស្តង់ដារអន្តរជាតិ សម្បូរទៅដោយសារធាតុចិញ្ចឹម និងមានរសជាតិឈ្ងុយឆ្ងាញ់។ ខ្ញុំជឿជាក់ថា ផលិតផលមួយនេះក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់មាតាគ្រប់រូបដែលកំពុងស្វែងរកទឹកដោះគោស្រស់សុទ្ធ គុណភាពខ្ពស់ អាហារូបត្ថម្ភពេញលេញ ក្នុងតម្លៃដ៏សមរម្យ។»

KUN នៅតែជាម៉ាកទឹកដោះគោសម្រាប់កុមារ ដែ0លគួរឱ្យទុកចិត្តនៅកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ KUN បានបញ្ចេញផលិតផលជាច្រើនរួមមាន ទឹកដោះគោផ្លែឈើ (Plus Juice  KUN) ទឹកដោះគោ ម៉លថ៍លាយសូកូឡា (Malt Chocolate Milk) KUN ទឹកដោះគោសូកូឡាលាយចាហួយ (Chocolate Malt with Jelly) និង KUN យ៉ាវអួរ (Eating Yogurt) ដែលត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់ ដោយរួមបញ្ចូលរូបមន្តអាហារូបត្ថម្ភ សមស្របទៅតាមតម្រូវការរាងកាយរបស់កុមារ។ ក្រៅពីការផ្ដល់នូវផលិតផលទឹកដោះគោដ៏ឈ្ងុយឆ្ងាញ់ ជាមួយនឹងសកម្មភាពលេងកម្សាន្តដ៏សប្បាយរីករាយប្រកបដោយសុខភាពល្អនោះ​ KUN ក៏បានខិតខំប្រឹងប្រែង ដើម្បីផ្ដល់ដំណោះស្រាយល្អៗសម្រាប់កុមារក្នុងការអភិវឌ្ឍរួម។ ពិសេសជាងនេះទៅទៀត KUN ទឹកដោះគោស្រស់ ១០០% ផ្ដល់នូវភាពស្រស់ពីធម្មជាតិសម្រាប់អតិថិជនដែលស្វែងរកទឹកដោះគោថ្មស្រស់ដ៏ឈ្ងុយឆ្ងាញ់ ដោយមិនត្រូវបានលាយផ្សំនូវសារធាតុសិប្បនិម្មិតផ្សេងៗ (មិនដូចទឹកដោះគោម្សៅដែលលាយជាមួយទឹក)។

លោក គង់ លីហួរ នាយកគ្រប់គ្រងផ្នែកលក់ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ បានលើកឡើងថា៖ «KUN គឺជាដៃគូដ៏គួរឱ្យទុកចិត្ត និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់។ ចំពោះផលិតផលរបស់ពួកគេវិញ ជាពិសេស KUN ទឹកដោះគោស្រស់ ១០០% ផលិតឡើងដោយសមស្របតាមកម្រិតស្តង់ដារសុវត្ថិភាព និងគុណភាព។ អ្វីដែលយើងកោតសរសើរកាន់តែខ្លាំងនោះគឺ KUN ផ្ដល់នូវផលិតផលដែលមានសារធាតុចិញ្ចឹម និងគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ ដែលគ្រួសារកម្ពុជាជាច្រើនអាចទទួលយកបាន។ យើងបានកត់សម្គាល់ឃើញថា KUN ពិតជាលក់ដាច់ខ្លាំង និងទទួលបានមតិយោបល់ល្អៗពីអតិថិជនផងដែរ។ ចំណែកឯក្រុមការងារដែលតែងតែទំនុកបម្រុងនៅពីក្រោយ KUN វិញ ពួកគាត់សុទ្ធតែជាអ្នកឯកទេស​ ដោយមានជំនាញវិជ្ជាជីវៈខ្ពស់ និងរួមសហការគ្នាបានល្អ។ សម្រាប់យើង នេះគឺជាគន្លឹះក្នុងទំនាក់ទំនងដ៏អស្ចារ្យរយៈពេលវែង។»

ទន្ទឹមនឹងនេះដែរ តំណាងអ្នកចែកចាយម្នាក់នៅភ្នំពេញ ក៏បានចែករំលែកនៅក្នុងបទសម្ភាសន៍ថា៖ «KUN តែងតែគាំទ្រយើងដោយមិនត្រឹមតែជំរុញការផ្សព្វផ្សាយលក់យ៉ាងសកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏មានសកម្មភាព និងយុទ្ធការទីផ្សារជាច្រើនទៀត ផងដែរ ​ដើម្បីរួមចំណែកក្នុងការជួយគាំទ្រដល់តំណាងលក់រាយ ដែលជាកត្ដាដ៏សំខាន់ជំរុញឱ្យយើងអាចពង្រីកបណ្ដាញ ការចែកចាយរបស់យើង​ឱ្យកាន់តែទូលំទូលាយតាមបណ្ដាខេត្ត និងតូបចាប់ហួយនានា។»

នេះជាលទ្ធផលដែល​ទឹកដោះគោ KUN ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងឡើងពីសំណាក់អតិថិជន ហើយបានក្លាយជាជម្រើសដ៏ពេញនិយមបំផុតមួយនៅក្នុងទីផ្សារបច្ចុប្បន្នសម្រាប់អ្នកម៉ាក់ និងកុមារកម្ពុជា។ លោក Bui Hoang Sang នាយកប្រតិបត្តិក្រុមហ៊ុន LOF បានថ្លែងថា៖ «ក្នុងនាមតំណាងឱ្យក្រុមហ៊ុន ខ្ញុំសូមក្រាបថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះវត្តមានព្រះនាង នរោត្តម ចេណ្ណា។ ក្រុមហ៊ុន LOF និងម៉ាកផលិតផល KUN សូមប្ដេជ្ញាផ្ដល់នូវផលិតផលដ៏ល្អឥតខ្ចោះបំផុតសម្រាប់កុមារគ្រប់រូប និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទស្សនៈវិស័យនៃអាជីវកម្មរបស់យើងគឺ “ បង្កើតតម្លៃដោយក្ដីស្រឡាញ់”។»

LOF គឺជាក្រុមហ៊ុនទឹកដោះគោ ដែលមានការគាំទ្រវិនិយោគទុនពីក្រុមហ៊ុន Daytona Investments ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ហើយត្រូវបានទទួលស្គាល់ថាជាម៉ាកផលិតផលដែលគួរឱ្យទុកចិត្តបំផុតទាំង ១០ នៅតំបន់អាស៊ី ដោយទទួលបានពានរង្វាន់ Asia Top Trusted Brand Awards 2024 ដែលប្រារព្ធឡើងនៅទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី។ ផលិតផលដ៏លេចធ្លោរបស់ LOF គឺ KUN ទឹកដោះគោស្រស់ ១០០% ផ្ដល់នូវភាពស្រស់ពិតៗពីធម្មជាតិ សម្រាប់អតិថិជនដែលស្វែងរកទឹកដោះគោស្រស់ពិតៗ ដែលមិនត្រូវបានលាយផ្សំនូវសារធាតុផ្សេងៗ (មិនដូចទឹកដោះគោម្សៅដែលលាយជាមួយទឹកនោះទេ)។ ផលិតផលនេះត្រូវបានផលិតចេញពីទឹកដោះគោស្រស់សុទ្ធសាធ ដែលទទួលបានពីមេគោដែលចិញ្ចឹមនៅឯកសិដ្ឋានស្តង់ដារលំដាប់អន្តរជាតិ ដោយរក្សាបាននូវប្រូតេអ៊ីនពីធម្មជាតិ និងមានជាតិកាល់ស្យូមដ៏សមស្រប ដែលធ្វើឱ្យ KUN ទឹកដោះគោស្រស់ ១០០% ក្លាយជាជម្រើសដ៏ឆ្លាតវៃសម្រាប់ការលូតលាស់របស់កុមារប្រកបដោយសុខភាពល្អ។

ឥឡូវនេះ KUN ទឹកដោះគោស្រស់ ១០០% មានលក់នៅតាមផ្សារទំនើប និងហាងលក់ទំនិញនានាទូទាំងប្រទេស។  

RELATED ARTICLES