Thursday, July 24, 2025
Homeព័ត៌មានសិល្បៈតាសក់សភ្នំត្បែង ប្រកាសជាប្ដី មាស សុខសោភា

តាសក់សភ្នំត្បែង ប្រកាសជាប្ដី មាស សុខសោភា

ភ្នំពេញ ៖ ទីបំផុតរឿងរ៉ាវតារាចម្រៀង មាស សុខសោភា បែកបាក់ស្វាមី និងសង្ស័យថា ជាប់ស្នេហ៍តាសក់សភ្នំត្បែង បានក្លាយជាការពិតហើយ បន្ទាប់ពីលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បានចេញមកប្រកាសក្តែងៗថា  ខ្លួនគឺជាស្វាមីបច្ចុប្បន្នរបស់តារាចម្រៀងមាស សុខសោភា ហើយទោះបីរឿងនេះមិនទាន់មានចាស់ទុំទាំងសងខាងដឹងឮ តែមានទេវតា ដឹងឮមុនហើយ និងថែមទាំងផ្តាំទៅស្ត្រីៗទាំងឡាយ ឈប់យល់ ច្រឡំ ភ័យខ្លាចមាស សុខសោភា ទាក់ទងប្តីខ្លួនទៀតទៅ។

លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បានធ្វើការឡាយវីដេអូ តាមទំព័របណ្ទាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ថា “…ពេលចែករំលែកទៅអត់ស្តាប់ទេ អ្នកខ្លះសុទ្ធតែថា កុំទៅស្តាប់ តាសក់សហ្នឹង អស់សីលហើយ ទៅជាប់ពាក់ព័ន្ធជាមួយតារាចម្រៀងនេះ តារាចម្រៀងនោះ អីចឹងទេ ពេលខ្លះរឿងបុគ្គលរបស់គេសោះ របស់ លោកឪសោះ លោកទាំងឡាយមកយកធ្វើជាប្រធានបទមួយបំពុលសង្គម លោកឪ បានប្រកាសជាច្រើនលើកច្រើនសាហើយថា លោកឪ មិនមែនជាមនុស្សមួយ ហើយក៏មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាមួយ ត្រូវយកលោកឪ ទៅធ្វើផ្តេសផ្តាសទេណា លោកឪ មិនបានជ្រកនៅក្រោមសាសនាណាទេ សាសនាលោកឪ គឺសច្ចធម៌ យកច្បាប់ធម្មជាតិ ជាគោល លោកឪ មិនបានជ្រកក្រោមការ គ្រប់គ្រងរបស់សាសនាណាទាំងអស់ មិនថាព្រះពុទ្ធ មិនថាព្រហ្មណ៍ មិនថាអាឡោះ មិនថាគ្រិស្ត អ៊ីចឹងអ្នកទាំងឡាយ គ្មានសិទ្ធិមកបញ្ជា ឬក៏ដាក់កំហិតមកលើយើងទេ ហើយព្រះគ្រប់រូប ក៏មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាមួយ ត្រូវហួងហែងថា នែ! ព្រះអញទេ កុំគោរព សាសនាអញទេ កុំគោរព អត់ទេ ស្តាប់ឱ្យទាន់ លោកឪ មិនមែនជា កម្មសិទ្ធិរបស់អ្នកណាមួយទេ អ្នកដែលអាចយកលោកឪ ធ្វើជាកម្មសិទ្ធិបាន លុះត្រាតែអ្នកឯងមានភាពបរិសុទ្ធត្រឹមត្រូវ ប្រកាន់នូវសច្ចធម៌ច្បាស់លាស់ តែបើអ្នកទាំងអស់គ្នាយកតែទុក្ខមកឱ្យយើង អ្នកខ្លះប្រកាសហើយ លោកឪ ជាប្តីរបស់គាត់ សួរថា ប្តីពីកាល? ប្តីពីជាតិមុនឯណាណោះ មួយថ្ងៃៗ យកតែទុក្ខមកឱ្យ ពន្យល់ណែនាំថា កុំឱ្យធ្វើរឿងអ៊ីចឹង អត់ស្តាប់ទេ ចចេសយកស្តាប់គេទៅទៀត ឥឡូវចង់តាំងខ្លួនលើគ្រូដែលធ្លាប់បង្ហាត់បង្រៀនទៅហើយ ឱ្យធ្វើម៉េច? អត់បានទេ កុំធ្វើអ៊ីចឹង លោកឪ មិនមែនជាបុគ្គលមួយ ឬក៏ជាកម្មសិទ្ធិរបស់បុគ្គលណា ចង់ធ្វើអីត្រូវទៅសួរអ្នកទាំងអស់គ្នាហ្នុងថា បើអ្នកទាំងអស់គ្នា មិនអនុញ្ញាត មិនអាចធ្វើបានឯណា អ្នកទាំងអស់គ្នា គ្មានសិទ្ធិទេ…”។

តាសក់សភ្នំត្បែង បានបន្តថា “មួយរយៈកាលកន្លងមក ល្បីណាស់ មួយៗចង់ដឹងរឿងលោកឪ ជាមួយតារាចម្រៀងសោភា ហ្នឹង ចង់ដឹងអើយចង់ដឹង ប្រកាសលិច ប្រកាសកើត ២នាក់ហ្នឹង វាយ៉ាងម៉េច? ខាងសារព័ត៌មាន និងខាងហ្វេនៗមួយចំនួននោះ រួចអត់ការងារធ្វើអី បានមកចង់រឿងផ្ទៃក្នុងបុគ្គលរបស់គេ ឯកជនរបស់គេនេះ រឿងព្រំដែននោះ គេវ៉ៃគ្នាស្អែកខានស្អែក អត់ជួយលើកទឹកចិត្តអីទេអី? ហើយម៉េចចង់ដឹងរឿងយើងនិងអាភា ហ្នឹងវាយ៉ាងម៉េច? ចង់ដឹងយើងនិងអាភា ហ្នឹងបានគ្នាជាប្តីប្រពន្ធហើយនៅ ហីក៏យ៉ាងម៉េច? មើលអ្នកទាំងអស់ ឥឡូវប្រកាសហ្មង កុំឱ្យពិបាកសារព័ត៌មានចង់ដឹងពេក ឆ្ងល់ពេក យើងប្រកាសហ្មងថា យើងហ្នឹងហើយ ជាស្វាមីអាភា ហ្នឹង សោភា ហ្នឹង ពីពេលនេះតទៅ ប្រកាសអ៊ីចឹងហ្មង កុំឱ្យពិបាកសង្ស័យ ទៅចុះកាសែត ស្រាវជ្រាវអ៊ីចេះ ស្រាវជ្រាវអ៊ីចុះ តាមដានលិចកើតទៀត ហើយក៏សូមប្រកាសទៅអ្នកជំទាវឯណាឯណី អ្នកមានលុយស្អីៗ ឱ្យដឹងផង មិនបាច់យល់ច្រឡំមកលើសោភា ហ្នឹង ភ័យខ្លាចស្អីៗណាណី ទំនាក់ទំនងប្តីខ្លួនឯងអីចេះចុះទេ យើងនេះហើយ ជាស្វាមី ពីពេលនេះតទៅ ផ្តាំទៅអ្នកកាសែតអ៊ីចឹង ឥឡូវចង់ដឹងការពិត ឥឡវប្រាប់ការពិត ហើយឈប់បង្ខូចកេរ្តិ៍ឈ្មោះគេតទៀត អត់ការងារធ្វើ ខ្លួនឯងហ្នឹង មិនទាន់បានសុខស្រួលល្អខ្លួនឯងផង មកចេះដឹងរឿងគេណាស់ រឿងបុគ្គលគេសោះហ្នឹង មើលដូចឆ្ងល់ យូរទៅ មកហាមឃាត់ មិនឱ្យគេផុសនេះ ផុសនោះ អាម៉េច? នេះលោកឪ និងសោភា ហ្នឹងវាម៉េច? ជាកម្មសិទ្ធិរបស់អ្នកទាំងអស់គ្នាហ្នឹងអី? មុននឹងធ្វើអី ត្រូវឆ្លងកាត់អ្នកទាំងអស់គ្នា សួរអ្នកទាំងអស់គ្នាសិនឬ? យើងមិនបានលួចឆក់ប្លន់អ្នកណាទេណា ហើយឈប់ប្រមាថ ឈប់បរិហារកេរ្តិ៍ឈ្មោះក្មេងស្រីម្នាក់ដែលបរិសុទ្ធនេះទៅ ឈប់សង្ស័យទៅ គាត់ជាមនុស្សត្រង់ណាស់ ហើយស្រីៗអ្នកមានប្តីទាំងឡាយហ្នឹង ឈប់យល់ច្រឡំទៀត កុំសង្ស័យ តិចប្តីអញទៅទាក់ទងអាភា ទៅ វាលែងប្តីថ្មីៗ មិនបាច់សង្ស័យទេ យើងនេះហើយនេះ លោកឪហ្នឹងហើយ ជាប្តី ជាស្វាមីបច្ចុប្បន្ននេះ គ្មានអ្នកណាទៀតទេ ហើយកុំឆ្ងល់ មិនបាច់សង្ស័យលើគាត់ទេ ហើយក៏ផ្តាំផ្ញើទៅហ្វេនទាំងអស់គ្នាហ្នុង ឈប់បរិហារកេរ្តិ៍ទៅ ឈប់ឆ្ងល់ ឥឡូវប្រកាសថ្ងៃហ្នឹងហើយនេះ ប្រកាសឱ្យដឹងហ្មង រឿងរបស់គេ កុំសូវចង់ដឹងពេក គាត់ជាក្មេងស្រីម្នាក់បរិសុទ្ធ គាត់មិនបានទៅធ្វើឱ្យបុគ្គលណាមួយឱ្យរងទុក្ខវេទនាទេ គាត់ប្រឹងតែធ្វើមុខរបរគាត់ ដើរច្រៀង ដើម្បីចិញ្ចឹមឪពុកម្តាយ បងប្អូនគាត់ ហើយគាត់ក៏មិនខ្វល់ថាអ្នកណាគាំទ្រឬក៏មិនគាំទ្រដែរ ពីព្រោះភាពល្បីល្បាញរបស់គាត់ មិនមែនគាត់យកលុយទៅសូកប៉ាន់ ជួលឱ្យមនុស្សមកគាំទ្រទេ ភាពល្បីល្បាញរបស់គាត់ កើតចេញពីសំឡេងធម្មជាតិ បរិសុទ្ធ ដែលបង្ហើរទៅហើយ មានភាពស្រទន់ ធ្វើឱ្យអ្នកកំពុងកើតទុក្ខទាំង ឡាយ ស្តាប់ទៅរំសាយកង្វល់ នេះជាសច្ចធម៌ពិត ដែលកើតចេញពីភាពល្បីល្បាញរបស់គាត់ អ៊ីចឹងគេអត់ខ្វល់ថា អ្នកណាគាំទ្រមិនគាំទ្រ អ្នកឯងស្តាប់ចម្រៀង ឬមិនស្តាប់នោះទេ គេអត់ខ្វល់ទេ ព្រោះវាជាសំឡេងធម្មជាតិដ៏ក្រអួនក្រអៅរបស់គេ ដែលបញ្ចេញទៅ អាហ្នឹងវាជាសច្ចធម៌អ៊ីចឹង…”។

លោកឪភ្នំត្បែង បានបន្ថែមថា “សង្ឃឹមថា ទាំងអស់គ្នាល្មមឈប់ហើយ រឿងបុគ្គលគេទេ កុំយករឿងបុគ្គលរបស់យើង ទៅធ្វើជាប្រយោជន៍របស់ខ្លួនឯង ដោយគ្មានគុណធម៌ សីលធម៌អីតិចសោះ ឥឡូវប្រកាសហើយៗសារព័ត៌មានណាក៏ដោយ អ្នកណាគាំទ្រ មិនគាំទ្រ យើងអត់ខ្វល់ទេ មនុស្សលើផែនដីទាំងមូល មិនទទួល ស្គាល់យើងក៏ដោយ តែអ្នកឯងមិនអាចចៀសផុតពីសច្ចធម៌ដែលយើងចែករំលែកទេ  មួយថ្ងៃៗ ស៊ើបចង់ដឹងរឿងគេនោះ ចោទអាភា ទៅយកប្តីអានេះ ទៅយកប្តីអានោះ ប្តីអាណា? មើលប្តីអាណា? អាហ្នឹងហើយដែលធ្វើឱ្យគ្នាមិនជួយលើក មិនជួយគាំទ្រគ្នា បែរជាដាក់សម្ពាធឱ្យគ្នាទៅវិញ រួចឥឡូវសម័យនេះ មិនស្រួលឯណា តែខឹងអីទៀត តាំងហើយ ជួលអាស្ទាវនេះ អាស្ទាវនោះ មកសម្លាប់គេ មកសម្លាប់ អាក្រក់អាក្រីម៉េះ មិនយល់ធម៌ គឺវាអ៊ីចឹង ឥឡូវប្រកាសហ្មង ម៉ោងនេះ មិនបាច់ឱ្យសារព័ត៌មានណាប្រឹងស៊ើបអង្កេត ប្រឹងខ្សឹប ប្រឹងដាក់បណ្តាញ មកតាមមើល មកតាមអីៗទេ មិនបាច់ទេ ប្រកាសហ្មង មិនបាច់សង្ស័យថាអី មាស សុខសោភា ហ្នឹងទៅយកប្តីអាណា ប្តីអាណី យើងហ្នឹងហើយ ជាប្តីបច្ចុប្បន្នហ្នឹង យើងមានតួនាទីមើលថែគាត់ ម៉េចអស់ចិត្តនៅ? ច្បាស់ហើយនៅ? វាហួសហេតុពេក ការងារប្រទេសជាតិឯណោះ មិននាំគ្នាទៅគិតគូរទេ មកគិតគូរអារឿងបុគ្គលរបស់គេសោះ លោកឪ មនុស្សសាធារណៈ ត្រូវចាំណា មិនខ្វះទេ អ្នកដែលមានបំណង មកលើលោកឪនោះ លោកឪ ប្រកាសអ៊ីចេះចុះ តែអ្នកឯងហ្នឹងមានបំណងមិនមើលខ្លួនឯង បរិសុទ្ធនៅ? យកតែទុក្ខមក លោកឪ មិនមែនចេះតែប្រថុយឯណា ចង់ឱ្យគេហ្នឹងត្រូវរ៉ូវនឹងខ្លួនឯងណាមួយ លុះត្រាតែខ្លួនឯងហ្នឹង ធ្វើរឿងល្អសិន កូនៗ ជាស្រីៗដែលមានតួនាទីជាប្រពន្ធគេរាល់ថ្ងៃនោះ បើបានប្តីល្អហើយ ត្រូវធ្វើម៉េច? មិនមែនយកតែអក្សរទុក្ខ ទៅឱ្យប្តីឯណា ត្រូវធ្វើខ្លួនឯងហ្នឹងវាឱ្យវាល្អសិន ស្គាល់ស្នេហាឱ្យច្បាស់ រាល់ថ្ងៃពួកអ្នកទាំងអស់គ្នា ជួបគ្នាតែតាមផ្លូវភេទហ្នឹង ភេទហើយភេទរុញឱ្យជួបគ្នាទាំងអស់នេះ មានស្នេហាណាពិតប្រាកដមក អត់ផងហ្នឹង ចំណង់ផ្លូវភេទ រុញឱ្យជួបគ្នាទាំងអស់ រហូតដល់មានកូន មានចៅហ្នឹង បើនិយាយពីស្នេហា អត់មានទេ អត់មានស្នេហាណាមួយ អ្នកណាបានជួបស្នេហាពិត គ្មានទេ នៅឡើយទេ សុទ្ធតែផ្លូវភេទ និងផ្លូវភេទ រុញជួបគ្នាទាំងអស់នេះ។ អ៊ីចឹងត្រូវស្គាល់ឱ្យច្បាស់ពីដំណើរធម្មជាតិ ត្រូវស្គាល់ឱ្យច្បាស់ ស្នេហាពិត វ៉ៃមួយ ឈឺដល់មួយ ចេះគិតគូរអាណិតអាសូរដល់គ្នាទៅវិញទៅមក ឱ្យយល់ចេះ មិនមែនប្តីប្រពន្ធ ចាំមើលថែបំណាំគ្នា ចាំដល់ថ្ងៃបែកគ្នា នឹងអាលចែកទ្រព្យសម្បត្តិគ្នាឯណា អាហ្នឹងមិនមែនទេ ផ្លូវភេទនិងផ្លូវភេទ រុញឱ្យជួបគ្នាទេ សប្បាយដល់អស់ចិត្តហើយទៅៗ ឈ្លោះគ្នា បែកបាក់គ្នាទៅ តែស្នេហាពិត អត់ទេ មិនមែនអ៊ីចឹងទេ ប្រាប់ឱ្យច្បាស់អ៊ីចេះ…”។

តាសក់សភ្នំត្បែង បានបញ្ជាក់បន្ថែមថា “សង្ឃឹមថា ខ្សែវីដេអូមួយនេះ បានឮទៅដល់លោកទាំងឡាយ ដែលកំពុងតែចង់ដឹងរឿងគេនោះ មិនថាអ្នកសារព័ត៌មាន អ្នកស្អីណា ហ្វេនខាងណាខាណីស្អី ចង់ដឹងពីមាស សុខសោភា ចង់ដឹងពីលោកឪភ្នំត្បែង អីណា ឥឡូវមិនបាច់ចង់ដឹងទេ ប្រកាសថ្ងៃហ្នឹងហើយល្មម ចាំមើលម៉េចទៀត? វាហួសហេតុពេក ហើយអ្នកសង្ស័យស្អីណាណី បន្ទាប់ពីមាស សុខសោភា លែងលះប្តីមក មួយៗភ័យព្រួយណាស់ យី! តិចប្តីអញទៅ ទាក់ទងវាទៅវ៉ឺយ អ៊ីចេះអ៊ីចុះ មិនបាច់ភ័យទេ យើងហ្នឹងហើយនេះ លោកឪហ្នឹងហើយ ជាស្វាមីក្រោយរបស់គាត់ មានតួនាទីមើលថែគាត់ មិនបាច់សង្ស័យ មិនបាច់ចុះកាសែតអីតទៅទៀតទេ ស្តាប់ឱ្យទាន់អ៊ីចេះ ហើយគ្មានអ្នកណាមួយមកហ៊ានមើលងាយក្មេងស្រីហ្នឹងទៀតទេណា អត់បានទេ ប្រកាសហ្មង អ្នកណាមួយហ៊ានបរិហារកេរ្តិ៍ គឺអត់បានទេ ថ្វីត្បិតថា រឿងយើងទាំងពីរ មិនទាន់មានចាស់ទុំទាំងសងខាងដឹងឮក៏ដោយ តែមានទេវតា ដឹងឮមុនហើយ ច្បាប់ធម្មជាតិ យើងនិយាយឱ្យច្បាស់អ៊ីចេះ ហួសហេតុ ចោទគ្នាសុទ្ធតែ មាស សុខសោភា យកប្តីអ្នកនេះ យកប្តីអ្នកនោះ ប្តីអ្នកណា ហេតុអីក៏ប្រមាថកេរ្តិ៍ឈ្មោះគេសម្បើមម៉េះ! អ៊ីចឹងល្មមឈប់ហើយ យកធម៌ដាក់ក្នុងខ្លួនខ្លះទៅ លោកទាំងឡាយនោះ កុំចេះដឹងរឿងគេពេក រឿងព្រំដែន បងប្អូនយុទ្ធជន យុទ្ធមិត្តយើងកំពុងដេកហាលភ្លៀង ហាលខ្យល់នោះ គួរតែយកខួរក្បាលទៅគិត បើមិនបានទៅជួយជាទេយ្យទាន ជាទ្រព្យអីទេ សូមឱ្យមានខួរក្បាលទៅគិតរឿងអស់ហ្នឹងទៅ កុំយករឿងបុគ្គលទៅលេងសើច បរិហារកេរ្តិ៍អ៊ីចឹង ហួសហេតុពេក តាមឈ្នានីសគ្នា គ្នាមិនដែលប្រព្រឹត្តរឿងអីខុសផង…”។

គួរបញ្ជាក់ថា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ តារាចម្រៀង មាស សុខសោភា បានចេញមុខទម្លាយប្រាប់មហាជនថា នាងពិតជាបែកបាក់ជាមួយស្វាមី លោកអ៊ិត រ៉ាដា ដូចដែលមហាជនមានការសង្ស័យនោះមែន ដោយមាស សុខសោភា បានអះអាងថា ស្វាមីនាង រួមតែសុខទេ ដល់ពេលនាងមានទុក្ខ ស្ទើរនឹងបាត់បង់ជីវិត ត្រូវការការសង្គ្រោះ ប្តីមិនជួយផ្តល់កម្លាំងចិត្ត ឬខ្វល់ខ្វាយជូនប្រពន្ធទៅរកការព្យាបាល បែរជាប្រមាថថានាងឆ្កួត សតិមិនគ្រប់ ងប់ងុលនឹងជំនឿអរូបីទៅវិញ៕

RELATED ARTICLES