Saturday, June 28, 2025
Homeចរាចរណ៍ប្រុសបើកឡានដឹកទំនិញក្រឡាប់ របួសស្រី១

ប្រុសបើកឡានដឹកទំនិញក្រឡាប់ របួសស្រី១

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តដឹកទំនិញធុនធំ ១គ្រឿង ក្នុងល្បឿនលឿន លុះមកដល់ចំណុចរង្វង់មូលឡើងផ្លូវល្បឿនលឿន បានបួងចង្កូតជ្រុល បណ្តាលឱ្យក្រឡាប់បះជើង ចាក់ទំនិញចោលរាយប៉ាយពេញផ្លូវ និងបណ្តាលឱ្យស្ត្រីម្នាក់ ជាអ្នករួមដំណើរ រងរបួស ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើក បររថយន្ត មិនមានរងរបួសទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ចំណុចរង្វង់មូលផ្លូវល្បឿនលឿន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធុនធំ ប្រភេទដឹកទំនិញ ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-7927 មានដឹកទំនិញពេញទ្រុង បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយស្ត្រីម្នាក់ បានធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចរង្វង់មូលឡើងផ្លូវល្បឿនលឿន ដោយ សារអ្នកបើកបរមិនបង្អង់ល្បឿន និងបានបួងចង្កូតជ្រុល បណ្តាលឱ្យក្រឡាប់បះជើង ចាក់ទំនិញចោលរាយប៉ាយពេញផ្លូវ និងបណ្តាលឱ្យស្ត្រីម្នាក់ ជាអ្នករួមដំណើរ រងរបួស ត្រតូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង រួចអូសយករថយន្តខាងលើ ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកទំនិញដែលរាយប៉ាយពេញផ្លូវ ត្រូវបានម្ចាស់ យករថយន្ត ១គ្រឿងទៀត មកដឹកជញ្ជូន៕

RELATED ARTICLES