ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ “ផ្លូវថ្មើរជើងចតុមុខ” នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅមុខផ្សាររាត្រី នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យរដ្ឋ បាលរាជធានីភ្នំពេញ រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវថ្មើរជើង និងប្រសិទ្ធនាមផ្លូវថ្មើរជើង ជា “ផ្លូវថ្មើរជើងចតុមុខ” នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅមុខផ្សាររាត្រី នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ដើម្បីឱ្យពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ និងប្រសិទ្ធនាមផ្លូវថ្មើរជើងចតុមុខ ខាងលើប្រព្រឹត្តទៅដោយ រលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន នៅតំបន់ជុំវិញទីតាំងប្រារព្ធពិធី និងតាមបណ្តោយតីរវិថីព្រះ ស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ដោយស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញទីតាំងខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ១៤ៈ០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបំណងដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ អាចធ្វើដំណើរដើរកម្សាន្តបានជាធម្មតា។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ រដ្ឋបាលខណ្ឌចម្ការមន រដ្ឋបាលខណ្ឌដូនពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រ សិទ្ធភាពខ្ពស់…៕