Sunday, June 15, 2025
Homeសង្គម និងជីវិតប្រមូលជនអនាថា ១៧នាក់ បញ្ជូនទៅមន្ទីរសង្គមកិច្ច

ប្រមូលជនអនាថា ១៧នាក់ បញ្ជូនទៅមន្ទីរសង្គមកិច្ច

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ បានចុះប្រមូលឃាត់ខ្លួនជនអនាថា ដែលបោះតង់ស្នាក់នៅតាមទីសាធារណៈនានា ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោកវរសេនីយ៍ត្រី ថេង កុសល នាយប៉ុស្តិ៍ រួមទាំងមន្ត្រីក្រោមឱវាទ និងប្រជាការពារសង្កាត់ បានចុះធ្វើរដ្ឋបាលតាមភូមិជម្ពូវ័ន១ ដោយឃាត់ខ្លួនជនអនាថា បានសរុបចំនួន ១៧នាក់ (ស្រី១)។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ថា ដោយសារតែទទួលព័ត៌មានពីបងប្អូនប្រជាលរដ្ឋ ជាញឹកញាប់ ពាក់ព័ន្ធទៅនឹងក្រុមជនអនាថា ដើររើសអេតចាយពេលយប់ គឺតែងតែលួចរបស់របរ សម្ភារៈបងប្អូនប្រជាពលរដ្ឋ មិនរើសមុខ ពោលគឺប្រទះអី លួចហ្នឹង ទើបកម្លាំងចុះប្រមូលឃាត់ ខ្លួនតែម្តង។

ជនអនាថាទាំង១៧នាក់ ខាងលើ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច និងស្តារនីតិសម្បទា រាជធានីភ្នំពេញ៕

RELATED ARTICLES