Sunday, June 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតុលាការឃុំខ្លួន មន្ត្រីភូមិបាល បើកឡានបង្កឲ្យស្លា.../ប់ស្ត្រី២នាក់

តុលាការឃុំខ្លួន មន្ត្រីភូមិបាល បើកឡានបង្កឲ្យស្លា…/ប់ស្ត្រី២នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថា តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ថន វណ្ណារ៉ា (ជាអនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ) ពីបទបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន តាមមាត្រា៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និង ចំណុច ឃ នៃច្បាប់ស្តីពីចរា ចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើបណ្តោយផ្លូវលេខ១០១៩ ប្រសព្វផ្លូវលេខ ៥៨ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាក LANDCRUISER ពណ៌ប្រផេះ ពាក់ស្លាកលេខ រដ្ឋ ១៧-២- ០៣០៤ បើកបរដោយឈ្មោះ ថន វណ្ណារ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ ជាអនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ ក្នុងស្ថានភាពស្រវឹង ដែលមានកម្រិតជាតិអាល់កុល 1,08 mg/L និងបានបត់ឆ្វេងឆ្លងផ្លូវដោយមិនគោរពសិទ្ធិយានផ្លូវត្រង់ បណ្តាលឱ្យម៉ូតូ ១គ្រឿង ម៉ាក HONDA CLICK ពណ៌ស ស្លាកលេខ ភ្នំពេញ 1LK-2885 បើកមកបុកចំទ្វាររថយន្តខាងមុខ ផ្នែកខាងស្តាំ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះ ពៅ អេណា ភេទស្រី ជាអ្នកបើកបរម៉ូតូ បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងឈ្មោះប៉ែន លីន ភេទស្រី ជាអ្នករួមដំណើរ បាត់បង់អាយុជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពីបានសាកសួរនិងពិនិត្យផ្ទៀងផ្ទាត់ភ័ស្តុតាងនៅក្នុងសំណុំរឿង តំណាងអយ្យការសម្រេចធ្វើការចោទ ប្រកាន់លើឈ្មោះ ថន វណ្ណារ៉ា ភេទប្រុស (ឃាត់ខ្លួន) ពីបទបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរា ចរណ៍ បណ្តាលឱ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន តាមមាត្រា៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និងចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សំណុំរឿង ត្រូវបានចៅក្រមស៊ើបសួរ ធ្វើការសាកសួរ និងបានសម្រេចឃុំខ្លួនជនសង្ស័យ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ដោយប្រឈមជាប់ពន្ធនាគារ ពី២ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ពី១០លាន ទៅ២៥លានរៀល៕

RELATED ARTICLES