Wednesday, April 30, 2025
Homeព័ត៌មានជាតិកម្ពុជា ដាក់ឱ្យប្រើប្រាស់ ថ្នាំចាក់បង្ការឆ្លងអេដស៍

កម្ពុជា ដាក់ឱ្យប្រើប្រាស់ ថ្នាំចាក់បង្ការឆ្លងអេដស៍

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹង កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ថា ក្រសួងសុខាភិបាល បានដាក់ឱ្យប្រើប្រាស់ថ្នាំចាក់ Cabotegravir ដើម្បីបង្ការការឆ្លងមេរោគអេដស៍។

តាមមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ក្រសួងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (Pre-Exposure Prophylaxis = ថ្នាំព្រឹប) ជាប្រភេទថ្នាំចាក់ឈ្មោះ Cabotegravir ដែលត្រូវចាក់រៀងរាល់ ២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម ជូនក្រុមប្រជាជនគន្លឹះ ដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ដូចជា ក្រុមស្ត្រីបម្រើសេវាកម្សាន្ត ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកប្លែងភេទ និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ដោយចាក់នៅត្រីមាសទី១ ឆ្នាំ២០២៥។

ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍ បានក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥ភាគរយ។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា “យើងរំរំពឹងថា វិធីសាស្ត្រនេះ នឹងអាចជួយកាត់បន្ថយករណីឆ្លងថ្មី នៃមេរោគអេដស៍ នៃប្រទេសកម្ពុជា ឱ្យថយចុះបន្ថែមទៀត”។

សូមបញ្ជាក់ថា មកដល់ពេលនេះ ពិភពលោក មិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍ នៅ ឡើយទេ៕  

RELATED ARTICLES