Wednesday, August 27, 2025
Homeព័ត៌មានជាតិបុរស​ជំងឺ​ធ្វើ​ទុក្ខ រត់​ទៅ​ចងក​សម្លាប់​ខ្លួន

បុរស​ជំងឺ​ធ្វើ​ទុក្ខ រត់​ទៅ​ចងក​សម្លាប់​ខ្លួន

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ បាន​កើត​មាន​ជំងឺសរសៃប្រសាទរាប់ឆ្នាំមកហើយ ព្យាបាល មិនជាសោះ ទីបំផុតដោយសារតែជំងឺធ្វើទុក្ខ ទ្រាំលែងបាន ក៏ដាច់ចិត្តរត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ចំណុចភ្នំកំពូលពេជ្រ ស្ថិតក្នុងភូមិក្រាំងច្រេស ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច។

បុរសរងគ្រោះដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះញ៉ែម ម៉ឺន ហៅម៉ូវ អាយុ៥៧ឆ្នាំ ជាមនុស្សមានជំងឺសរសៃប្រសាទប្រចាំកាយ និងមានលំនៅក្នុងភូមិក្រាំងស្យា ឃុំគិរីវ័ន្ត ស្រុក ភ្នំស្រួច។

តាមប្រភពពីក្រុមគ្រួសារបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានកើត មានជំងឺប្រចាំកាយជាយូរឆ្នាំណាស់មកហើយ ហើយទោះជាព្យាបាលយ៉ាងណា ក៏មិនជាសោះ។ កន្លងមក ជនរងគ្រោះតែងដើរចោលផ្ទះបាត់ៗ តាំងពីព្រឹក រហូតដល់ល្ងាច ឬកប់ព្រលប់ ទើប ត្រឡប់ចូលផ្ទះវិញ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះតាំងពី ព្រឹកព្រលឹម ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ រួច ក៏បាត់ខ្លួនរហូត ទើបធ្វើឱ្យក្រុមគ្រួសារភ័យ ឆោឡោនាំគ្នាដើរតាមរក ស្រាប់តែប្រទះឃើញ ជនរងគ្រោះបានចងកស្លាប់នៅចំណុចភ្នំកំពូលពេជ្រ បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វេអ្វីត្តឃាតប្រាកដ មែន ដោយប្រើខ្សែនីឡុង ពណ៌ខ្មៅ ចងកភ្ជាប់ នឹងមែករាំង ដែលមានកម្ពស់២ម៉ែត្រ បណ្តាល ឱ្យស្លាប់យ៉ាងអាណោចអាធ័ម មូលហេតុ ដោយសារតែជនរងគ្រោះតូចចិត្តនឹងកើតមានជំងឺ ប្រចាំកាយ ព្យាបាលមិនជា។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី

អ៊ុំ ណូន

RELATED ARTICLES