ភ្នំពេញ:ជនសង្ស័យ១២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញក្នុងសុំនុំរឿង០៣ករណីផ្សេងគ្នា។កាលពីម៉ោង០៨និង៣០ព្រឹកថ្ងៃទី១៨ កុម្ភះ ២០១៧ នេះក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក។
សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន១២នាក់ក្នុងសុំនុំរឿង០៣ករណី
-ទី១ ករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់បញ្ជូនទៅ០៦នាក់
– ទី២ ករណីធ្វើសកម្មភាពឆក់២លើកបញ្ជូនទៅ០៥នាក់
-ទី៣ ករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់បញ្ជូនខ្លួនម្នាក់
លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរង និង ជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីលោកព្រះរាជ អាជ្ញរងនៃអយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍ និងបង្ក្រាប បទល្មើស គ្រប់ប្រភេទក្នុងមូលដ្ឋានពិសេសផ្តោតសំខាន់លើករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងមូល ដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍ជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍បង្ក្រាបអោយដូចភ្លៀងរលឹមនិឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។
គួររំលឹកថាជនសង្ស័យទាំង១២នាក់ខាងលើនេះត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់របស់ខណ្ឌក្រោយពីធ្វើការសាកសួរចប់ក៍បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង៕