Tuesday, August 26, 2025
Homeព័ត៌មានជាតិម៉ែឪ​មិន​នៅ​ផ្ទះ ប្រុស​ស្ទាវ​ចូល​ច្របាច់ក រំលោភ​កូន​ស្រី

ម៉ែឪ​មិន​នៅ​ផ្ទះ ប្រុស​ស្ទាវ​ចូល​ច្របាច់ក រំលោភ​កូន​ស្រី

ខេត្តកំពង់ធំ ៖ ក្មេងស្រីម្នាក់ កំពុងដេកចាំផ្ទះតែម្នាក់ឯង ខណៈដែលឪពុកម្តាយរវល់ ចេញទៅស៊ីឈ្នួលគេនៅស្រុកឆ្ងាយ ក៏ស្រាប់តែ ត្រូវប្រុសស្ទាវល្មោភកាមម្នាក់ លបឡើងទៅ ច្របាច់កចាប់រំលោភសេពសន្ថវៈ រហូតបាន សម្រេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចលើខ្នងអាង ស្ថិតក្នុងភូមិជ័យជម្នះ ឃុំកកោះ ស្រុកសន្ទុក។

ប្រុសស្ទាវល្មោភកាមដែលឡើងទៅចាប់ ច្របាច់រំលោភសេពសន្ថវៈកូនស្រីរបស់គេដល់ លើផ្ទះនោះ មានឈ្មោះភន ឌី អាយុ២០ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ធ្វើការនិងស្នាក់នៅក្នុងភូមិ កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះម..ន អាយុ១២ឆ្នាំ មានលំនៅ ក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា រាល់ថ្ងៃនាងនៅចាំផ្ទះតែម្នាក់ឯង ព្រោះ ឪពុកម្តាយរវល់ចេញទៅធ្វើការនៅចំណុច៩៩ ក្នុងទឹកដីស្រុកសណ្តាន់ យូរៗទើបត្រឡប់មក ផ្ទះម្តង។ នៅមុនពេលកើតហេតុ ខណៈដែល នាងកំពុងដេកលង់លក់ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះភន ឌី បានចូលមកច្របាច់ក របស់នាងជាប់ រួចក៏សម្រាតខោអាវនាងចេញ អស់គ្មានសល់ បន្ទាប់មក ក៏ធ្វើសកម្មភាពចាប់ រំលោភសេពសន្ថវៈមកលើនាងទាំងកំរោល រហូតដល់បានសម្រេច និងធ្វើឱ្យប្រដាប់ភេទ របស់នាងមានការឈឺចាប់ និងធ្លាក់ឈាមមក យ៉ាងច្រើន។

ក្មេងស្រីរងគ្រោះ បន្តថា នៅអំឡុងពេល ដែលជនសង្ស័យធ្វើសកម្មភាពចាប់នាងរំលោភ សេពសន្ថវៈនោះ នាងបានស្រែកឆោឡោរហូត ផ្អើលដល់អ្នកជិតខាង មកជួយឃាត់ខ្លួនជនសង្ស័យ។ ចំណែកនាង ដែលរងរបួសត្រង់ ប្រដាប់ភេទ និងបំពង់កផង (ក្អកធ្លាក់ឈាម) ក៏ត្រូវបានអ្នកជិតខាងប្រញាប់ដឹកបញ្ជូននាងទៅ កាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ។

តាមប្រភពពីអាវុធហត្ថមូលដ្ឋាន បានឱ្យ ដឹងថា ក្រោយកើតមានករណីខាងលើ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់កម្លាំងអាវុធហត្ថ ចុះឃាត់ខ្លួនជនសង្ស័យ នាំយកឃុំខ្លួនបណ្តោះអាសន្ន នៅស្នាក់ការ៦០១មួយយប់។ លុះព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបធ្វើការសាកសួរបំពេញកំណត់ហេតុ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ភន ឌី បានសារភាពថា រូបគេពិតជាបានធ្វើ សកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះរហូតបានសម្រេចប្រាកដមែន។ នៅ មុនពេលកើតហេតុ រូបគេដឹងថា ក្មេងស្រីរងគ្រោះដេកចាំផ្ទះតែម្នាក់ឯង ខណៈដែលឪពុក ម្តាយនាងមិននៅផ្ទះ ទើបរូបគេបានលបឡើង ទៅចាប់នាងរំលោភរហូតបានសម្រេច តែត្រូវ ក្មេងស្រីរងគ្រោះស្រែកឆោឡោផ្អើលអ្នកជិត ខាងព័ទ្ធចាប់រូបគេបានប្រគល់ឱ្យសមត្ថកិច្ចតែ ម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អ៊ុង សំអាត

RELATED ARTICLES