ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបដឹកស្រ្តីម្នាក់ត្រូវជនបង្កដេញតាមជេរនិងវាយធ្វើឲ្យ អ្នកលក់បន្លែផ្សារដើមគស្មានតែជាអ្នកកាងស្រីបាននាំគ្នាព្រួតវាយទ្រពខ្លួននិងវាយខ្ទេចម៉ូតូមួយកំណាត់ ខាងមុខ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៩ខែកុម្ភះឆ្នាំ២០១៧តាមបណ្តោយផ្លូវមុនីព្រះរ៉េតនៅចំណុចផ្សារដើមគរស្ថិតនៅសង្កាត់ផ្សារដើមគរខណ្ឌទួលគោក។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរី២០១៦ពាក់ស្លាកលេខភ្នំពេញ1FV2653 ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីលិចទៅកើតខណៈពេលមកដល់ចំណុចកើតហេតុឃើញបុរស២នាក់ជិះម៉ូតូម៉ាកអាយខុន មួយគ្រឿងមិនចាំពណ៌ បានជិះមកពីក្រោយហើយជេរស្ត្រីម្នាក់នោះរហូតដល់បុរសខាងលើបានឈប់ម៉ូតូនៅចំណុចផ្សារដើមគរស្រាប់តែបុរស២នាក់ជិះម៉ូតូអាយខនបានវាយស្រ្តីដែលជិះម៉ូតូហុងដាឌ្រីមហើយបុរសជាអ្នកឌុបក៏បានវាយទៅលើបុរសនោះវិញ ធ្វើឲ្យប្រជាពលរដ្ឋរួមនិងអាជីវករលក់បន្លែផ្សារដើមគនឹកស្មានថាបុរសជិះម៉ូតូហុងដាឌ្រីមជាអ្នកកាងស្រីបាននាំគ្នាព្រួតវាយមួយដៃមួយជើងបណ្តាលអោយទ្រោមខ្លួនរងរបួសយ៉ាងដំណំនិងវាយម៉ូតូបែកចង្កៀងមុខភ្លាមៗនោះជនបង្កបានរត់គេចខ្លួនចូលក្នុងផ្សារបាត់អស់ ចំណែកស្ត្រីម្នាក់ដែលជិះម៉ូតូជនរងគ្រោះ និងបុរស២នាក់ជិះម៉ូតូអាយខុនក៏បានជិះចេញទៅ បាត់ស្រមោល។
បើកតាមសម្តីរៀបរាប់របស់បុរសជិះម៉ូតូហុងដាឌ្រីមបានអោយដឹងថាគាត់ជាអ្នករត់ម៉ូតូឌុប មុនពេលដែលកើតហេតុកើតគាត់បានដឹកស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណពីស្ទឹងមានជ័យទៅព្រែកលៀបខណៈពេលដែលគាត់ជិះមកដល់ផ្សារដើមគរក្នុងទិសដៅពីលិចទៅកើតក៏ស្រាប់តែមានបុរស២នាក់ជិះម៉ូតូអាយខុនជិះមកតាមពីក្រោយហើយជេរស្ត្រីដែលគាត់ឌុបពេលនោះរហូត គាត់ស្មានថាពីរនាក់នឹងតាមរករឿងរកវ៉ៃគាត់ឬក៏ប៉ុនប៉ងប្លន់យកម៉ូតូរបស់ គាត់ ព្រោះម៉ូតូថ្មីទើបនឹងទិញ ។ ពេលនោះគាត់បានជិះទៅដល់ស្តុបអាងទឹកក៏បានបត់
ត្រឡប់មកក្រោយមកដល់ផ្សារដើមគរគាត់បានឈប់ឲ្យគេជួយ ស្រាប់តែជនបង្កទាំង២នាក់បានឈប់វាយស្រ្តីដែលគាត់ឌុបហើយខ្លាចជនបង្កវាយទាំងគាត់ទៀត គាត់ក៏វាយទៅ លើជនបង្កវិញ ធ្វើឲ្យអ្នកលក់ដូរនៅក្បែរនោះស្មានតែគាត់ជាអ្នកកាងស្រីក៏បាននាំគ្នាព្រួត វាយរូបគាត់មួយដៃមួយជើងទ្រពខ្លួននិងវាយម៉ូតូខ្ទេចអស់មួយកំណាត់មុខ ។
ក្រោយពេលកើតហេតុជនបង្កនិងស្រ្តីម្នាក់ខាងលើបានរត់គេចខ្លួនអស់ នៅសល់តែជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេបានហៅប្រពន្ធមកយកត្រឡប់ទៅផ្ទះវិញ។ ទោះបីជាយ៉ាងណាជនរងគ្រោះគ្រាន់តែសំណូមពរដល់ប្រជាពលរដ្ឋមុននឹងនាំគ្នាព្រួតវាយ មនុស្សត្រូវសួរនាំឲ្យដឹងរឿងសិន ចៀសវាងវ៉ៃច្រឡំមនុស្ស ៕
ឥន សាន់ស៊ីដេត