Tuesday, June 24, 2025
Homeតារាខ្មែរគង់ សុជាតិ ៖ឆ្លើយតបទៅចាន់ កែវនិមល ដែល​ដៀម​ដាមនាងយ៉ាងណាខ្លះ ?

គង់ សុជាតិ ៖ឆ្លើយតបទៅចាន់ កែវនិមល ដែល​ដៀម​ដាមនាងយ៉ាងណាខ្លះ ?

ភ្នំពេញ៖មិនមែនជារឿងចៃដន្យឡើយដែលថ្មីៗនេះពធីការិនីល្បីល្បាញអ្នកនាងគង់ សុជាតិ បានចេញសារ​ដល់ទៅ២ដងនៅលើហ្វេសបុកតបទៅ​មនុស្សម្នាក់ដែលគេជឿរថា​ជាអ្នក​​នាង​ចាន់ កែវនិមល។តាមពិតមិន​មែនសុខៗអ្នកនាងសុជាតិ ចេញសារនោះទេ តែអ្នក​តាម​ដាន​រឿងនេះថាគឺវាផ្ដើមមុនពីអ្នកនាងចាន់កែវ និមល បញ្ចេញទស្សនៈកាលពីថ្ងៃទី២ វិច្ឆិកា ថា​”កុំព្យាយាមប្រាប់គេថាយើងជាមនុស្សមាន​សំណាង ជាមនុស្សមាន​ក្ដីសុខ  ជា​មនុស្ស​ស្រី​ដែលប្ដីស្រលាញ់ខ្លាំងអី ព្រោះពេលព្យា​យាមនិយាយកាន់តែច្រើន បញ្ជាក់ថាយើង​ខ្វះទាំង​អស់នោះកាន់តែច្រើន “។រំលងបានតែ១ថ្ងៃគត់ពោលគឺនៅថ្ងៃទី៣ វិច្ឆិកា អ្នកនាងគង់ សុជាតិ បានថ្លែងសារ​ដោយប្រ​យោ​លថា”មានគេប្រាប់ខ្ញុំថាពិភពលោកនេះស្រស់ស្អាតណាស់ តែគេ​កំពុង​តែផាត់ព័ណខ្មៅឲ្យអ្នក ហើយអ្នកខ្លះទៀតប្រាប់ខ្ញុំថាពិភពលោក​នេះព័ណខ្មៅ​តែគេកំពុង​តែថែមព័ណស្រស់បំព្រងឲ្យអ្នកដូចគ្នា…ដូច្នេះ​សម្រាប់ខ្ញុំកុំសូវស្ដាប់ពេកតែត្រូវព្យាយាម ស្វែង​យល់ពីការពិតអោយបានច្រើន “។

 Fan របស់អ្នកនាងគង់ សុជាតិ បានចូលទៅខមិនសួរថាតើនាងមានរឿងអី ?និង​ខ្លះ​ទៀតបារម្ភខ្លាចនាង​មាន​បញ្ហា​ក្នុងគ្រួសារត្រូវគេតាមព្យាបាទទាក់ទងរឿងចាស់ទៀតផង។នៅថ្ងៃទី៤ វិច្ឆិកា អ្នកនាងសុជាតិ បានបន្ថែម​សារថ្មីមួយទៀត​ថា”អ្នកធ្វើល្អដាក់ខ្ញុំ…ខ្ញុំធ្វើល្អ​ដាក់អ្នក​វិញ ចុះ​អ្នកធ្វើអាក្រក់ដាក់ខ្ញុំ អ្នកសំអាងអីចង់ឲ្យខ្ញុំ​ធ្វើល្អ​ដាក់​អ្នកនោះ ? ខ្ញុំជាមនុស្សខ្ញុំមាន​អា​រម្មណ៍​ដឹង​ថា អ្នកណាល្អពិត អ្នកណាល្អតែនិងមុខ ហើយពេលខ្លះទឹកមុខ​ខ្ញុំវាមិនចេះសម្ដែង វាច្រើន​តែស្ដែងឲ្យអ្នកឃើញ ព្រោះខ្ញុំអត់ចេះសម្ដែងដូចអ្នកណាទេ “។

 ថ្វីត្បិតតែអ្នកនាងគង់ សុជាតិ ក៍ដូចជាចាន់ កែវនិមល មិនបញ្ជាក់ថាអ្នកទាំងពីរ​ចេញ​សារយ៉ាងយ៉ាងស៊ី​ជម្រៅ​ទាំងនេះទៅអ្នកណាត្រង់ៗក្ដី ប៉ុន្ដែវាហាក់ដូចជា​គាប់ជូនគ្នាពេក ទើបអ្នកលេងបណ្ដាញសង្គមជា​ច្រើនបាន​ចែក​ចាយនិងយល់ថាសុជាតិ ពិតជាបានឆ្លើយ​តបទៅកែវនិមល ដែលចង់ផ្លែផ្កាដាក់នាងនោះឯង ​។ការចេញសារបុកគ្នារបស់អ្នកនាងគង់ សុជាតិ តបទៅចាន់ កែវនិមល នាពេលនេះនាំឲ្យតារាសិល្បករ​រួមអាជីព​ជាច្រើនបាននឹក​ដល់​រឿងចាស់ដែលសុជាតិ មានការអត់ធ្មត់ច្រើន ក្រោយស្វាមីដែលនាងបាន​រៀបការស្រប​ច្បាប់​បែជាផ្ទុះរឿងស្នេហាក្រៅឆាកជាមួយអ្នកនាងចាន់ កែវនិមល ផ្អើលពេញផ្ទៃប្រទេស ប៉ុន្ដែ​នៅទី​បំផុត​សុជាតិ-វិបុល នៅតែរក្សារចំណស្នេហាបានយ៉ាងរឹងមាំ ហើយថ្មីៗនេះតាមប្រភព​ថា​លោក​វិបុល ប្រកាសថា​លោកស្រលាញ់តែភរិយានិងកូនលោក នារីផ្សេងមិនអាចប្រៀប​ភរិយា​លោកបានជាដាច់ខាត ។

 គូររំលឹកថារំលឹកថាកាលពីពាក់កណ្ដាលឆ្នាំ២០២០ ស្វាមី​ក្មេង​សុជាតិ គឺបុរសរូប​សង្ហារ​លោកជា វិបុល បានបែក​ធ្លាយរឿងលោកនិងអ្នកនាងចាន់ កែវ​និមល លួចបង្កាត់​ភ្លើងស្នេហា​ជាមួយគ្នានៅក្រៅ​ឆាកធ្វើឲ្យមហាជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ក្រោយធ្លាយ​រឿង​ធំបែប​នេះ​ថៅកែ​​ហង្សមាសបានបំបែកកែវនិមល លែងឲ្យ​ចាប់ដៃ​គ្នាជាមួយលោកវិបុល ទៀត​ព្រោះ​ខ្លាច​ផ្ទុះរឿងធំម្ដងទៀត អ្នកដែលរងទុក្ខគឺភរិយា​ពិតប្រាកដ​អ្នក​នាងសុជាតិ  ទើបធ្វើឲ្យនិមល បាត់បង់តំ​ណែងធំៗនៅហង្សមាសជាច្រើនកម្មវិធីបណ្ដាលឲ្យនាង​លែងសូវលេចធ្លោ​ដូចមុន​ទៀត ។ប៉ុន្ដែដឹងអីស្រាប់តែពេល​នេះអ្នកលេងបណ្ដាញសង្គមខ្លះយល់ថាកែវនិមល ចង់​បញ្ឆេះ​រឿងស្នេហា​ដ៍រសើបនោះឲ្យផ្ទុះសារជាថ្មីទៅវិញ ។ដោយឡែកលោកជា វិបុល វិញនៅ​លើ​ហ្វេស​បុករបស់លោក​គ្មានប្រតិ​កម្មអ្វីទាំងអស់ ពាក់ព័ន្ធរឿងមួយនេះ។

  គង់ សុជាតិ នៅតែត្រូវប៉ាន់ក្នុងអាជីពជាMC តាមបណ្ដារកម្មវិធីAgency ធំៗដែល​អាចរក​លុយបានជាច្រើន​ក្នុង១ខែៗពីអាជីពសិល្បៈ ស្របពេលដែលហាងរក្សារសម្រស់​របស់នាងបានតំណើរការជាង​២០ឆ្នាំមកហើយ​នោះបានពង្រីកសាខាថ្មីនាពេលថ្មីៗនេះផងដែរ ។ ។ចំ​ណែក​​អ្នកនាងកែវនិមល វិញនៅមិនទាន់ដឹងថាថៅកែ​ហង្សមាសនឹងអាចប្រគល់​តំ​ណែង​​ដែលនាងបាត់បង់នោះឲ្យនាងវិញនាពេលណាឡើយ ។

 ជុំវិញរឿងរ៉ាវអ្នកនាងគង់ សុជាតិ ឆ្លើយតបសារយ៉ាងចាក់ដោតទៅអ្នកនាងចាន់ កែវ​និមល នេះអ្នកយកព័ត​មានយើងមិនទាន់អាចសុំការបំភ្លឺ​ពីពិធីការិនីទាំងពីរដួងខាង​លើបានទេ ហើយយើងរងចាំការបកស្រាយ​ពីភាគី​ពាក់ព័ន្ធជានិច្ច។

ទស្សនិកជនរងចាំមើលថាសង្គ្រាមសារវាងអ្នកនាងគង់ សុជាតិ -ចាន់ កែវនិមល អាចឡើងកម្ដៅរីកធំជាថ្មី​ម្ដងទៀត ឬក៍ភ្លើងនោះអាចរលត់ទៅវិញ ?

RELATED ARTICLES