Thursday, July 3, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក ប្តេជា្ញការពារពីហ្វីលីពីន និង ពង្រីកកិច្ចសហ​ប្រតិ​បត្តិការត្រីភាគីជាមួយប្រទេសជប៉ុន

អាមេរិក ប្តេជា្ញការពារពីហ្វីលីពីន និង ពង្រីកកិច្ចសហ​ប្រតិ​បត្តិការត្រីភាគីជាមួយប្រទេសជប៉ុន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូបៃដិន បានយល់ព្រមកាលពីថ្ងៃច័ន្ទជាមួយសមភាគីហ្វីលីពីនលោក ហ្វើឌីណាន់ ម៉ាកូស ដើម្បីបង្កើត ទម្រង់កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសជប៉ុន ប្រឆាំងសកម្មភាព​យោធា​ឈ្លានពានរបស់ចិននៅជុំវិញកោះតៃវ៉ាន់ និងផ្នែកផ្សេងទៀតនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ជំនួបរបស់លោកបៃដិនជាមួយលោក ម៉ាកូសកើតឡើងចំពេលមានភាពតានតឹងកើនឡើង​នៅក្នុងសមុទ្រចិន​ខាង​ត្បូង រវាងប្រទេសកោះមួយនេះ និងប្រទេសចិន ដែលទាមទារដែនទឹកដែលមានជម្លោះជាទឹកដីរបស់ខ្លួន។នៅពេលដែលសហរដ្ឋអាមេរិកបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងប្រទេសចិនពីការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នោះប្រធានាធិបតីបានយល់ព្រមលើគោលការណ៍ណែនាំការពារទ្វេភាគីថ្មីដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការនៃកងកម្លាំងរបស់ពួកគេនៅក្នុងដែនគោក សមុទ្រ ដែនអាកាស និងអ៊ីនធឺ​ណែត បន្ទាប់ពីកិច្ចប្រជុំនៅ។ នេះបើតាមមន្ត្រីសេតវិមាន។

លោកបៃដិនបានប្រាប់លោកម៉ាកូសថាសហរដ្ឋអាមេរិក មិនមានការប្រែប្រួលទេនៅក្នុងការ​ប្តេជ្ញាចិត្តរបស់​ខ្លួនចំ​ពោះ​ការការពារប្រទេសហ្វីលីពីន រួមទាំងនៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសចិនបានធ្វើការទាមទារ​ទឹកដី​ដ៏​ធំទូលាយ ហើយនឹងបន្តគាំទ្រដល់ទំនើបកម្មនៃយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ជាមួយគ្នានេះដែរសេតវិមានបានប្រកាសពីផែនការផ្ទេរយន្តហោះដឹកជញ្ជូន C-130 ចំនួនបីគ្រឿង និងនាវាល្បាត​បន្ថែមទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជួយប្រទេសនេះធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនាវាចរណ៍ ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំដែលបើកចំហចំពោះសារព័ត៌មាន លោកម៉ាកូសបាននិយាយថា ប្រទេសហ្វីលីពីន​អាច​​នឹងប្រឈមមុខជាមួយនឹង ស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបំផុតនៅ​ក្នុងពិភពលោកនាពេល​នេះ​ដោយសារតែបញ្ហាប្រឈមថ្មីៗ។

លោកបានបន្ថែមថាវាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ សម្រាប់ទីក្រុងម៉ានីលក្នុងការស្វែងរកការពង្រឹងទំនាក់​ទំនង​ជាមួយទីក្រុងវ៉ាស៊ីនតោនដែលជាដៃគូសន្ធិសញ្ញាសន្តិសុខតែមួយគត់របស់ខ្លួនដោយលើកឡើងពីភាពតានតឹងបន្តនៅសមុទ្រចិនខាងត្បូង។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់លោកបៃដិននិងម៉ាកូសបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តឥតងាករេរបស់ពួកគេចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រ​ចិន​ខាងត្បូង និងសារៈសំខាន់នៃការគោរពសិទ្ធិអធិបតេយ្យភាពរបស់​រដ្ឋនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ​ស្របតាមច្បាប់អន្តរជាតិ៕

RELATED ARTICLES