បើទោះជាសាមីប្រទេសកូរ៉េខាងជើងមិនទាន់មានប្រតិកម្មអ្វីសោះក៏ដោយប្រទេសចិនដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ទីក្រុងព្យុងយ៉ាងបានចេញមុខការពារកូនជឹងរបស់ខ្លួនដោយព្រមានទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល ប្រឆាំងនឹង ការប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតី ចូបៃដិន និងសមភាគីកូរ៉េខាង ត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាងត្រូវប្រឈមមុខនឹងការបញ្ចប់របបនៃការដឹកនាំរបស់ខ្លួនប្រសិនបើហ៊ាន ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ម៉ៅ នីង(Mao Ning )បាននិយាយថាភាគីទាំងអស់គួរតែ ប្រឈមមុខ នឹងបញ្ហាឧបទ្វីបកូរ៉េ(កូរ៉េ)ហើយដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ការដោះស្រាយដោយសន្តិវិធីនៃបញ្ហានេះ។
លោកស្រីបានជំរុញឲ្យមានការប្រឆាំងនឹងចេតនាបង្កឲ្យមានភាពតានតឹង បង្កឲ្យមានការប្រឈមមុខដាក់គ្នា និង ការគំរាមកំហែង»។
លោកម៉ៅបាននិយាយថា អ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើ … បង្កឱ្យមានការប្រឈមមុខដាក់គ្នា និង ធ្វើឱ្យខូច ដល់របបមិនរីកសាយភាយនុយក្លេអ៊ែរ ព្រមទាំងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសដទៃ។
លោកស្រីម៉ៅ នីងបានបន្ថែមថា “ភាគីទាំងអស់គួរតែ ដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ការដោះស្រាយ ដោយសន្តិវិធីនៃបញ្ហានេះ៕