Friday, June 27, 2025
Homeព័ត៌មានជាតិប្រពន្ធសរសៃខ្ចី ប្តីឱបស្រី ធ្វើខួបកំណើតឲ្យ

ប្រពន្ធសរសៃខ្ចី ប្តីឱបស្រី ធ្វើខួបកំណើតឲ្យ

ភ្នំពេញ ៖ ស្ត្រីម្នាក់ ដោយសារតែឆ្អែតចិត្តនឹងប្តីដែលគ្មានការទទួលខុសត្រូវ មានចរិតផិតក្បត់ ដើរផឹកស៊ីសឹងតែរាល់ថ្ងៃ ពេលប្រពន្ធសរសៃខ្ចី ប្តីមិនគិតមើលថែ បែរជាលួចទៅឱបស្រី ធ្វើខួបកំណើតឲ្យស្រីកំណាន់នោះ ទើបគាត់ជាប្រពន្ធ បកអាក្រាតអំពើផិតរបស់ប្តី ឲ្យមហាជនបានដឹង។

ស្ត្រីជាប្រពន្ធ មិនបានបង្ហាញអត្តសញ្ញាណទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុក ឈ្មោះប៉ក់ សុខមាន ។ ចំណែកបុរសជាប្តី ក៏មិនត្រូវបានបង្ហាញអត្តសញ្ញាណដូចគ្នា។

ស្ត្រីជាប្រពន្ធ បានបង្ហោះរូបភាពកាលរៀបការជាមួយប្តី និងវីដេអូប្តីឱបស្រី ធ្វើខួបកំណើតឲ្យ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ជាមួយសំណេរថា «ជីវិតគូ បើរើសត្រូវ គ្មានស្រីណាចង់មានឈ្មោះជាមេម៉ាយទេ។ កូនឈឺរាកឈាម ឪនៅឱបស្រី ធ្វើ birthday ឲ្យគេ។ មិនមែនលើកទី១ ចាប់មិនចេះអស់ (ស្រី) ចូលផ្ទះ មានតែបញ្ហា ឆេវឆាវ មួម៉ៅ (ស្ត្រេស អត់បានផឹក អត់បានជួបស្រី)។ ប្រពន្ធសរសៃខ្ចី នៅមើលកូន ២តែឯង ការងារគេ លុយកាក់គេ ឯកសារគេ រករឿងតេបែកទូរស័ព្ទ មិនលើក រវល់ងប់ងុលនឹងអូនវ៉ែនតា។ ១ខែ ៣០ថ្ងៃ ផឹកអស់ ២៨ថ្ងៃ ពេលវ័ណ្ឌក អស់លុយ បំណុលរឹតក ចូលផ្ទះវិញធម្មតា»។

 ស្តីជាប្រពន្ធ សរសេរបន្តថា «កាលនៅស្រលាញ់ អ្វីៗក៏ល្អ អស់ស្រលាញ់ អំណាចនៃស្រីដឹកមុខ ចេះប្រើពាក្យ «អ្ងែងចង់ឲ្យអញនៅតែផ្ទះ ឱបតែអ្ងែងមែន?»។ ១៣ឆ្នាំ តស៊ូពុះពារ ហែលឆ្លងឧបសគ្គ រាប់ម៉ឺនឧបសគ្គ ទម្រាំបានសាងគ្រួសារមួយនេះ ស្បថស្បែ សច្ចា ចុងក្រោយ វត្តមានកូនៗ មិនអាចបញ្ឈប់តណ្ហាបាន»។

 ស្ត្រីជាប្រពន្ធ សរសេរបន្តទៀតថា «ជាចុងក្រោយ សុំទោសដល់គ្រួសាររបស់ខ្ងុំ (ធ្វើឲ្យអ្នកទាំងអស់គ្នាអស់សង្ឃឹម) សុខចិត្តលះបង់អនាគតល្អៗ មកស្រវាមនុស្សថោកទាប អាត្មានិយម មនុស្សគ្មានបេះដូង ចុងក្រោយមានតែវិប្បដិសារ: ស្ដាយក្រោយ ខ្ញុំនឹងចងចាំមេរៀនមួយនេះ ហើយក៏សុំទោសខ្លាំងបំផុតដល់កូនស្រីទាំង២ ដែរត្រូវមកចាប់កំណើតខុសឪពុក។ គ្រប់យ៉ាង មានតែពេលវេលាទេ ជាអ្នកដោះស្រាយ ទ្រាំកម្សត់បន្តិចសិនចុះកូន!»។

បន្ទាប់ពីបានឃើញរូបភាព វីដេអូ និងសំណេរចាក់ដោតរបស់ស្ត្រីជាប្រពន្ធខាងលើ​ មានអ្នកប្រើបណ្តាញសង្គម ហ្វេសប៊ុក មួយចំនួន បានចូលទៅបញ្ចេញយោបល់ ជួយលើកទឹកចិត្តដល់ស្ត្រីជាប្រពន្ធខាងលើ និងថ្កោលទោសបុរសជាប្តី ដែលខ្វះការទទួលខុសត្រូវក្នុងនាមជាប្តីនិងជាឪពុកគេ ដើរលេងផឹកស៊ីសប្បាយ មានស្រីលួចលាក់ ក្បត់ចិត្តប្រពន្ធ ជាពិសេសអំឡុងពេលប្រពន្ធទើបតែសម្រាលកូន សរសៃខ្ចី ត្រូវការប្តីនៅថ្នាក់ថ្នមថែ បែរជាប្តីក្បត់ផិត តៅឱបស្រីស្នេហ៍ធ្វើព្រងើយ ដែលជាគំរូអាក្រក់មួយ សម្រាប់បុរសទាំងឡាយ ត្រូវចៀសវាង នៅពេលខ្លួនមានគ្រួសារ។

ទោះបីជាយ៉ាងណា ជុំវិញការបកអាក្រាតអំពើផិតពីស្ត្រីជាប្រពន្ធខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ឆ្លើយតបពីបុរសជាប្តីបានទេ កាលពីម្សិលមិញ៕ ខៀវទុំ

RELATED ARTICLES