Thursday, June 26, 2025
Homeព័ត៌មានជាតិប្តីប្រពន្ធវ៉ៃគ្នាបែកឈាម ប៉ូលិសជួយដឹកទៅពេទ្យ

ប្តីប្រពន្ធវ៉ៃគ្នាបែកឈាម ប៉ូលិសជួយដឹកទៅពេទ្យ

ខេត្តព្រះសីហនុ ៖ ប្តីប្រពន្ធ ២នាក់ មិនដឹងជាមានជម្លោះនឹងគ្នារឿងអ្វី ស្រាប់តែឈានដល់ការផ្ទុះជាអំពើហិង្សា វាយតប់គ្នាទៅវិញទៅមកយ៉ាងចាស់ដៃ ទីបំផុតគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ព្រោះរងរបួសបែកឈាមទាំងសងខាង និងត្រូវបានអ្នកជិតខាងជួយរាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ រួចបន្តនាំយកទៅអបរំទាំង២នាក់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីប្រពន្ធវាយតប់គ្នាបែកឈាមទាំងសងខាងនេះ បានកើតឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិ២៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្តីប្រពន្ធដែលវាយតប់គ្នាផ្អើលដល់សមត្ថកិច្ចនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា នៅចំណុចទីតាំងខាងលើ មានជម្លោះប្តីប្រពន្ធ​ ១គូ បានកើតឡើង និងឈានដល់អំពើហិង្សា វាយតប់គ្នាទៀតផង។ ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះ អន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ លុះទៅដល់ ប្រទះឃើញប្តីប្រពន្ធទាំងពីរ កំពុងរងរបួសបែកឈាមពេញក្បាល និងផ្ទៃមុខ ដូចគ្នា។

ប្រភពដដែល បន្តថា ដោយឃើញសភាពបែបនេះ សមត្ថកិច្ចក៏បានដឹកបញ្ជូនប្តីប្រពន្ធទាំងពីរ ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសភ្លាមៗ។ បន្ទាប់មក ទើបនាំប្តីប្រពន្ធខាងលើ ទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងបានធ្វើការណែនាំកុំឱ្យមានការឈ្លោះប្រកែកគ្នាបន្តទៀត រួចក៏អនុញ្ញាឱ្យអ្នកទាំង២ ត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES