Friday, May 9, 2025
Homeសង្គម និងជីវិតលួចមើលប្រពន្ធគេងូតទឹកស្រាតរាល់ថ្ងៃ មិនអស់ចិត្ត លួចថតវីដេអូទុកមើលទៀត

លួចមើលប្រពន្ធគេងូតទឹកស្រាតរាល់ថ្ងៃ មិនអស់ចិត្ត លួចថតវីដេអូទុកមើលទៀត

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ តែងលួចមើលស្រ្តីជាប្រពន្ធអ្នកជិតខាងជាប់បន្ទប់គ្នា​ងូតទឹកស្រាតជារៀងរាល់ថ្ងៃ ហើយមិនអស់ចិត្ត បានធ្វើសកម្មភាពយកទូរស័ព្ទដៃ លួចថតវីដេអូទុកមើលទៀត ទីបំផុតស្ត្រីរងគ្រោះចាប់ថ្នាក់បាន ក៏ទូរស័ព្ទហៅប្តីមកជួយ ចាប់ឃាត់ជនសង្ស័យ សាកសួរ និងឆែកទូរស័ព្ទ ឃើញថាជនសង្ស័យពិតជាបានលួចថតប្រពន្ធគេងូតទឹកមែន ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសខូច លួចមើលប្រពន្ធគេងូតទឹកស្រាត មិនអស់ចិត្តលួចថតទុកមើលទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល មួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យ និងស្ត្រីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ស្នាក់នៅបន្ទប់ជួលជាប់គ្នា ស្ថិតក្នុងមូលដ្ឋានកើតហេតុខាងលើ។

តាមសម្តីបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់ (ស្ត្រីរងគ្រោះ) បានចូលទៅងូតទឹកក្នុងបន្ទប់ទឹក ដូចសព្វដង ដោយមិនបានបិទទ្វារបន្ទប់ទឹកនោះទេ ព្រោះអំពូលភ្លើងក្នុងបន្ទប់

ទឹក បានដាច់ ធ្វើឱ្យងងឹត ទើបបើកភ្លើងនៅក្នុងបន្ទប់ដេក ដើម្បីងាយស្រួលងូតទឹក ប៉ុន្តែបានបិទទ្វារបន្ទប់ធម្មតា។ លុះដល់ម៉ោងកើតហេតុខាងលើ ប្រពន្ធរបស់គាត់ ចាប់អារម្មណ៍ឃើញមានពន្លឺភ្លើងចាំងចូលតាមប្រហោងជញ្ជាំងដែលគេចោះសម្រាប់ដាក់ទបង្ហូរទឹក ក៏ដឹងថាជាពន្លឺភ្លើងទូរស័ព្ទ ទើបកើតមានការភ្ញាក់ផ្អើលថា មានគេលួចថតខ្លួនងូតទឹក។

បុរសជាប្តីស្ត្រីរងគ្រោះ បន្តថា ភ្លាមនោះ ដោយដឹងថាមានអ្នកជិតខាងបន្ទប់ កំពុងលួចថតខ្លួនងូតទឹក ប្រពន្ធរបស់គាត់ ក៏ប្រញាប់ទូរស័ព្ទមកប្រាប់គាត់ជាប្តី ឲ្យប្រញាប់ទៅជួយនាងភ្លាមៗ។ លុះពេលទៅដល់ គាត់ក៏បានផ្តល់ដំណឹងដល់ម្ចាស់ផ្ទះជួល រួចនាំទាំងប្រពន្ធ ដើរទៅគោះទ្វារបន្ទប់របស់ជនសង្ស័យ ដើម្បីហៅចេញមកនិយាយគ្នា។

បន្ទាប់ពីចេញមកនិយាយតទល់មុខគ្នា ជនសង្ស័យបានព្យាយាមប្រកែកថា ខ្លួនមិនបានប្រព្រឹត្តដូចអ្វីដែលប្រពន្ធរបស់គាត់ចោទប្រកាន់នោះទេ ប៉ុន្តែគាត់មិនអស់ចិត្ត ក៏សុំឆែកទូរស័ព្ទ លុះបានទូរស័ព្ទរបស់ជនសង្ស័យមកពិនិត្យមើល មិនឃើញមានរូបភាពឬវីដេអូ មានរូបប្រពន្ធរបស់ខ្លួនកំពុងងូតទឹកនោះឡើយ តែដោយមិនអស់ចិត្ត គាត់

ក៏ចូលទៅមើលក្នុងធុងសំរាមទូរស័ព្ទ (កន្លែងផ្ទុករូបភាព និងវីដេអូដែលលុបចោល) ក៏ប្រទះឃើញមានវីដេអូសកម្មភាពរបស់ប្រពន្ធគាត់កំពុងងូតទឹកមែន ទើបដឹងថា ជនសង្ស័យ ទើបនឹងលុបរូបភាពនិងវីដេអូចេញវិញ។ ចំណែកជនសង្ស័យ ក៏ប្រកែកលែងរួច គាំងសម្តី និយាយអ្វីក៏លែងចេញ។ បន្ទាប់មក គាត់ក៏បានរាយការណ៍ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

បុរសជាប្តីស្ត្រីរងគ្រោះ បានបញ្ជាក់ទៀតថា នៅក្នុងទូរស័ព្ទរបស់ជនសង្ស័យ គាត់បានឆែកឃើញវីដេអូជាច្រើនប្លង់ ដែលជនសង្ស័យបានលួចថតប្រពន្ធគាត់ មិនដឹងថារយៈពេលប៉ុន្មានថ្ងៃកន្លងមកហើយនោះទេ ដែលជន

សង្ស័យលួចមើលប្រពន្ធគាត់ងូតទឹក ទំនងជាលួចមើលរាល់ថ្ងៃក៏មិនដឹង ហើយលួចមើលមិនអស់ចិត្ត ថែមទាំងលួចថតវីដេអូទុកមើលទៀត ដោយនៅក្នុងទូរស័ព្ទដៃរបស់ជនសង្ស័យ ​មានវីដេអូច្រើនណាស់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។  ចំណែកស្ត្រីរងគ្រោះ ក៏ត្រូវបានបុរសជាប្តី នាំទៅដាក់ពាក្យបណ្តឹងផងដែរ៕

RELATED ARTICLES