Friday, May 9, 2025
Homeសន្ដិសុខសង្គមកូនប្រុសចាយលុយម៉ែអស់ អត់ហ៊ានចូលផ្ទះ ចងកស្លាប់

កូនប្រុសចាយលុយម៉ែអស់ អត់ហ៊ានចូលផ្ទះ ចងកស្លាប់

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ ត្រូវបានឪពុកម្តាយប្រើឱ្យទៅយកលុយថ្លៃដំឡូងពីឈ្មួញ លុះក្រោយពេលបានលុយដល់ដៃ បែកគំនិតដើរចាយវាយហ៊ឺហា រហូតអស់លុយ លុះខ្លាចឪពុកម្តាយស្តីបន្ទោស អត់ហ៊ានត្រឡប់ទៅផ្ទះ ក៏

សម្រេចចិត្តចងកសម្លាប់ខ្លួននៅជើងភ្នំ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចជើងភ្នំទាក់ព្រាត់ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ។

យុវជនដែលចងកសម្លាប់ខ្លួន មានឈ្មោះម៉ុន សាមី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមការបញ្ជាក់ពីក្រុមគ្រួសារ និងអ្នកជិតខាង បានឱ្យដឹងថា ប៉ុន្មានថ្ងៃមុននេះ មានឈ្មួញបានចុះទិញដំឡូង ពីចម្ការរបស់ឪពុកម្តាយយុវជនរងគ្រោះ ដោយឱ្យលុយមុនខ្លះ និងនៅសល់ខ្លះ។ លុះបន្ទាប់មក ឪពុកម្តាយ

របស់ជនរងគ្រោះ បានប្រើឱ្យកូនប្រុសរូបនេះ ទៅយកលុយ ថ្លៃដំឡូងពីឈ្មួញ ស្រាប់តែពេលកូនប្រុសទៅយកលុយបានពេញដៃ បែរជាបែកគំនិតយកទៅចាយវាយផ្ទាល់ខ្លួន រហូតដល់អស់គ្មានសល់ ទើបមិនហ៊ានចូលផ្ទះវិញ ខ្លាចឪពុកម្តាយស្តីបន្ទោស រហូតដល់បែកគំនិតរត់ទៅចងកសម្លាប់ខ្លួននៅជើងភ្នំបែបនេះតែម្តង។

ប្រភពខាងលើ បន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ មានអ្នកភូមិធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុ បានប្រទះឃើញជនរងគ្រោះចងកស្លាប់ ក៏រត់មកប្រាប់ក្រុមគ្រួសារ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ វិភាគទីកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាត

ចងកសម្លាប់ខ្លួនសម្លាប់ខ្លួនឯងប្រាកដមែន។ មូលហេតុដោយសារជ្រុលខ្លួនចាយលុយលក់ដំឡូងរបស់ម្តាយអស់ ទើបមិនហ៊ានចូលផ្ទះ ក៏សម្រេចចិត្តគិតខ្លីបែបនេះតែម្តង។

សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES