Sunday, May 4, 2025
Homeព័ត៌មានអន្តរជាតិគូស្វាមីថ្មីថ្មោងអ៊ុយក្រែន​ កាត់បន្ថយពេលវេលាក្រេបទឹកឃ្មុំ ប្រយុទ្ធជាមួយរុស្ស៊ី

គូស្វាមីថ្មីថ្មោងអ៊ុយក្រែន​ កាត់បន្ថយពេលវេលាក្រេបទឹកឃ្មុំ ប្រយុទ្ធជាមួយរុស្ស៊ី

ប៉ុន្មានម៉ោងបន្ទាប់ពីអាពាហ៍ពិពាហ៍របស់ពួកគេនៅថ្ងៃដំបូងនៃការឈ្លានពានរបស់រុស្ស៊ីលោក Yaryna Arieva និងលោកស្រី SvyatoslavFursinបានចូលរួមក្នុងការប្រយុទ្ធដើម្បីការពារប្រទេសរបស់ពួកគេ។

តាមពិតទៅគូស្នេហ៍ទាំងពីរគ្រោងនឹងរៀបការនៅខែឧសភា ប៉ុន្តែបានប្រញាប់ប្រញាល់ភ្ជាប់ចំនងអាពាហ៍ពិពាហ៍នៅទីក្រុង គៀវកាលពីសប្តាហ៍មុន នៅពេលដែលរុស្ស៊ីបានឈ្លានពាន មុនពេលចូលរួមការតស៊ូរបស់អ៊ុយក្រែន។

ដោយពាក់អាវក្លែងបន្លំ និងកាន់កាំភ្លើង ប្តីប្រពន្ធមួយគូនេះបានប្រាប់សារព័ត៌មាន CNN របស់ Don Lemonអំពីការចំណាយពេលក្រេបទឹកឃ្មុំរបស់ពួកគេរស់នៅក្នុងទីក្រុងក្រោមការឡោមព័ទ្ធនិងលើកអាវុធដើម្បីប្រឆាំងនឹងកងទ័ពរុស្ស៊ីដែលឈ្លានពានទឹកដីកំណើតរបស់ពួកគេ៕

RELATED ARTICLES