Sunday, May 4, 2025
Homeសន្ដិសុខសង្គមជិះម៉ូតូបុកខឿនផ្លូវ ខ្ទាតចូលឡាន កិនស្លាប់

ជិះម៉ូតូបុកខឿនផ្លូវ ខ្ទាតចូលឡាន កិនស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់ទើបនឹងចេញពីធ្វើការ ក៏បានជិះម៉ូតូ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន លុះធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ក៏ជ្រុលចង្កូតម៉ូតូទៅបុកខឿនផ្លូវ ខ្ទាតចូលក្រោមកង់រថយន្ត ១គ្រឿង បណ្តាលឱ្យរថយន្តកិនស្លាប់មួយរំពេច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។

សពជនរងក្រោះ មានឈ្មោះភី នៀ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរអ្នកបើកបររថយន្ត បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុបាន ប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញយុវជនរងគ្រោះខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកប៊ីត ពណ៌សលាយក្រហម ពាក់ស្លាកលេខ

ភ្នំពេញ កណ្តាល 1AL-9619 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ បុកខឿនផ្លូវ បណ្តាលឱ្យដួលខ្ទាតមកកណ្តាលផ្លូវ

ស្របពេលរថយន្ត ១គ្រឿង មិនចាំម៉ាក ធ្វើដំណើរស្របទិសគ្នា ក៏បានមកដល់ កិនពីលើ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មករថយន្ត បានបើកបន្តទៅមុខបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ពិនិត្យវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំប្រគល់ឱ្យសាច់ញាតិ បន្ទាប់មក ធ្វើកំណត់ហេតុ ប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត តាមប្រពៃណី៕

RELATED ARTICLES