Sunday, May 4, 2025
Homeព័ត៌មានជាតិជំនួបរុស្ស៊ីអ៊ុយក្រែនកំពុងតថ្លៃគ្នាខណៈប្រធានាធិបតីអ៊ុយក្រែនចង់ចូលEU

ជំនួបរុស្ស៊ីអ៊ុយក្រែនកំពុងតថ្លៃគ្នាខណៈប្រធានាធិបតីអ៊ុយក្រែនចង់ចូលEU

យោងតាមសារព័ត៌មានAljazeera ចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទទី២៨កុម្ភៈ២០២២បានអោយដឹងថា កិច្ចចរចារវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងទីក្រុង Gomel តំបន់ព្រំដែនរវាងបេឡារុស និងអ៊ុយក្រែន។បានចាប់ផ្ដើមហើយកាលពីវេលាម៉ោង១២(ម៉ោងនៅទីក្រុងម៉ូស្គូត្រូវនឹងម៉ោង៤នៅកម្ពុជា)។រហូតមកដល់ម៉ោង៦នេះការប្រជុំមិនទាន់បញ្ចប់នៅឡើយ។​

ទោះជាយ៉ាងណាក្តីនៅមុនកិច្ចប្រជុំ ប្រទេសអ៊ុយក្រែន បានស្នើឱ្យមានបទឈប់បាញ់ និងអោយរុស្ស៊ីដកកងទ័ពចេញជាបន្ទាន់។

ចំណែកឯការិយាល័យប្រធានាធិបតីអ៊ុយក្រែននិយាយថា ខ្លួនចង់បានបទឈប់បាញ់ជាបន្ទាន់ និងការដកកងកម្លាំងរុស្ស៊ី។

ទន្ទឹមនឹងនេះដែរទីក្រុងមូស្គូចង់សម្រេចបាននូវកិច្ចព្រមព្រៀងដែលជាផលប្រយោជន៍របស់ភាគីទាំងពីរ នេះបើយោងតាមអ្នកចរចាររុស្ស៊ី Vladimir Medinsky

គួរបញ្ជាក់ថាកិច្ចប្រជុំនេះមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ប៉ុន្តែមិនមានប្រធានាធិបតីលោក ហ្សេឡិនស្គីនោះទេ។

RELATED ARTICLES