Saturday, May 3, 2025
Homeសង្គម និងជីវិតសត្វប្រើសញីមួយក្បាលត្រូវបានសង្គ្រោះ

សត្វប្រើសញីមួយក្បាលត្រូវបានសង្គ្រោះ

(ឧត្តរមានជ័យ)សត្វប្រើសញីមួយក្បាលត្រូវបានសង្គ្រោះមកដាក់តាមទូក ដោយគណៈកម្មការ សង្ឃរុក្ខាវ័ន និងមន្រី្តឧទ្យានុរក្សបន្ទាប់ពីសត្វប្រើសញីមួយក្បាលដាច់ពីខ្សែអន្ទាក់បាក់ជើងស្តាំ ផ្នែកខាងមុខ ត្រូវឆ្កែដេញខាំផងនោះ

បានរត់ចុះទឹកដើម្បីគេចពីសេចក្តីស្លាប់កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅនេះស្ថិតនៅត្រង់ចំណុចព្រៃអន្លុង ភូមិគោកសំព័ត ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប្រភពបន្តថាក្រោយមកក៏មានគណៈកម្មការសង្ឃរុក្ខាវ័នម្នាក់ហើយបានរាយការណ៍មកព្រះប្រធានសហគមន៍ និងមន្ត្រីឧទ្យានុរក្សត្រង់ចំណុចព្រៃសន្លុង ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ហើយបានយកទៅជួយសង្គ្រោះនៅទីស្នាក់ការកណ្តាល ដោយក្រុមគ្រូពេទ្យជំនាញ សត្វព្រៃ(អង្គការសម្ពន្ធមិត្តសត្វព្រៃ)។

ជាមួយគ្នានេះដែរក្នុងរយៈពេលតែប៉ុន្មានថ្ងៃនេះ មានសត្វព្រៃប្រភេទកម្រចំនួនពីរក្បាល(ទន្សោង ១ក្បាលស្លាប់ និងសត្វប្រើសមួយក្បាលជួយទាន់ពេល)ហើយដែលបានបានដាច់ពីអន្ទាក់ និងត្រូវបាន ឆ្កែដេញខាំ ត្រង់ចំណុចភូមិសាស្រ្តកន្លែងតែមួយ។  

គួររំលឹកថាតាងនាមសមាជិក សមាជិកាសង្ឃរុក្ខាវ័នព្រមទាំងប្រជាពលរដ្ធជាច្រើនសង្ឃឹមយ៉ាង មុតមាំថា សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ដូចជាប្រធានមន្ទីរបរិស្ថានមន្ត្រីជំនាញ ពាក់ព័ន្ធ នៅក្នុងខេត្តឧត្តរមានជ័យ មេត្តា

មានវិធានការ ដើម្បីចាប់ជនល្មើសដែលបានប្រព្រឹត្តកន្លងមកដើម្បី ទប់ស្កាត់ការសម្លាប់សត្វព្រៃជាបន្តបន្ទាប់ទៀតក្នុងដែនតំបន់ការពារសត្វព្រៃនៅត្រង់ចំណុចខាងលើនេះផងទាន។

RELATED ARTICLES