Saturday, May 3, 2025
Homeសន្ដិសុខសង្គមបើកម៉ូតូលឿនរេចង្កូតជ្រុលទៅបុករថយន្តបណ្តាលឲ្យស្លាប់

បើកម៉ូតូលឿនរេចង្កូតជ្រុលទៅបុករថយន្តបណ្តាលឲ្យស្លាប់

(ប៉ៃលិន)បើយោងទៅតាមរបាយការណ៍របស់មន្ត្រីរចរាចរណ៍នៃស្នងការខេត្តបានឲ្យដឹងថា÷នៅវេលាម៉ោង ១៤នឹង ០០ នាទី  ថ្ងៃអាទិត្យ ១១រោចខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ  ឆ្នាំ ២០២២មានករណីគ្រោះថ្នាក់ចរាចណ៍កើតឡើងដោយម៉ូតូ១គ្រឿងជិះលើផ្លូវជាតិលេខ ៥៧ក្នុងទិសដៅពីលិចទៅកើត រួចក៏បានវ៉ាម៉ូតូ

គ្នាឯងនៅពីមុខក៏រេចង្កូតចូលទៅបុករថយន្ដដឹកដីនៅ ខាងស្ដាំដៃកំពុងតែបើកបរពីកើតទៅលិច បណ្ដាលឲ្យរថយន្តជាន់ហ្វ្រាំងអ្នកជិះម៉ូតូ(ស្លាប់ នៅនិង កន្លែងកើតហេតុតែម្ដង។ ករណីនេះគ្រោះថ្នាក់ស្ថិតនៅចំណុចខាងលិចសាខាកាកបាទក្រហម ស្រុកសាលាក្រៅ ស្ថិតនៅក្នុងភូមិអូររអិល  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពពីមន្ត្រីនគរបាលចរាចរណ៍ជំនាញនៃស្នងការខេត្តបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាង លើបណ្ដាលឲ្យ

អ្នកជិះម៉ូតូស្លាប់) និងខូចខាតម៉ូតូទាំងស្រុងនិងរថយន្ដរងកម្រិតស្រាល។ បើតាមការ បញ្ជាក់ពីមន្ត្រីនគរបាលចរាចរណ៍ជំនាញខេត្តបានបន្តថា អ្នកជិះម៉ូតូមានឈ្មោះ ហៀត ហាន ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរ ទាហាន

មានទីលំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេខេត្តប៉ៃលិន ជិះម៉ូតូម៉ាកអាសង់ឌ្រីមសេរីឆ្នាំ២០២១ ពាក់ផ្លាកលេខបាត់ដំបង 1AN-2551  (ស្លាប់)(ម៉ូតូខាងលើនេះបង់រំលោះគេទេ)។

អ្នកបើកបររថយន្ដមានឈ្មោះ ឡង ចាន់ថេត ភេទ ប្រុស  អាយុ ២៥ឆ្នាំមានមុខរបរជាអ្នកបើក រថយន្តដឹកដី   បេីកបររថយន្តម៉ាកហីយិនដាយពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-7032។ (ឃាត់ខ្លួនបាន) មូលហេតុករណីគ្រោះ

ថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលមកពីម៉ូតូមិនគោរពច្បាប់ ចរាចរណ៍ជិះម៉ូតូចូលផ្លូវអត្ថភាពបណ្ដាលឲ្យទៅបុក រថយន្តកំពុងបើកបរ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្តកិច្ចជំនាញនៃស្នងការបានប្រគល់ទៅឲ្យសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណីខ្មែរ , ចំណែករថយន្តនិងអ្នកបើកបររថយន្តនិងម៉ូតូត្រូវបានកម្លាំងនគរបាល ចរាចរណ៍ខេត្តយកទៅរក្សារទុក ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់។

RELATED ARTICLES