Saturday, May 3, 2025
Homeព័ត៌មានអន្តរជាតិណាតូដាក់ពង្រាយកងកុម៉ង់ដូពិសេសនៅជិតអ៊ុយក្រែន

ណាតូដាក់ពង្រាយកងកុម៉ង់ដូពិសេសនៅជិតអ៊ុយក្រែន

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃសៅរ៍ថាសម្ព័ន្ធភាពកំពុងដាក់ពង្រាយកងទ័ពត្រៀមប្រយុទ្ធរាប់ពាន់នាក់ទៅកាន់ប្រទេសជិតខាងរបស់អ៊ុយក្រែន ក៏ដូចជាបន្តបញ្ជូនសព្វាវុធ រួមទាំងខែលការពារដែនអាកាស ផងដែរ

។លោក Stoltenberg បាននិយាយថា អង្គការណាតូកំពុងដាក់ពង្រាយកម្លាំងឆ្លើយតបយ៉ាងរហ័សរបស់ខ្លួន រួមមានកម្លាំងទ័ពជើងគោក ផ្លូវអាកាស ដែនសមុទ្រ និងកងកម្លាំងប្រតិបត្តិការពិសេស នៅលើទឹកដីសម្ព័ន្ធមិត្ត។

កងកម្លាំងឆ្លើយតបរបស់អង្គការណាតូអាចចំនួនទាហានរហូតដល់ 40000 ប៉ុន្តែលោក Stoltenberg បាននិយាយថាសម្ព័ន្ធភាពនឹងមិនត្រូវបានដាក់ពង្រាយកម្លាំងទាំងមូលនោះទេ។

RELATED ARTICLES