Friday, May 2, 2025
Homeសង្គម និងជីវិតប្រពន្ធញៀនថ្នាំ ប្តីលោតទឹកសម្លាប់ខ្លួន

ប្រពន្ធញៀនថ្នាំ ប្តីលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ តូចចិត្តនឹងប្រពន្ធរបស់ខ្លួនដែលញៀនថ្នាំ ហាមឃាត់ អូសទាញមិនស្តាប់ រហូតដល់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ គ្មានសល់ សួម្បីតែទូរស័ព្ទ ក៏យកទៅលក់ ដើម្បីយកលុយទិញថ្នាំញៀនមកប្រើប្រាស់ ទើបធ្វើឱ្យបុរសជាប្តី លំបាកចិត្តខ្លាំងពេក គិតអ្វីមិនចេញ ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វាថ្មី តែត្រូវបានប្រជានេសាទ ជួយសង្រ្គោះទាន់ពេលវេលា។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រពភពីពលរដ្ឋដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើនេះ បានដើរឡើងលើស្ពានជ្រោយចង្វា ពីលិច មកកើត មកដល់ពាក់កណ្តាលស្ពាន ក៏បានឡើងលើបង្កាន់ដៃស្ពាន រួចលោតចូលទឹកទន្លេ ដោយមិនស្ទាក់ស្ទើរ ដោយបន្សល់ទុកតែស្បែកជើង មួយគូ នៅលើស្ពានតែប៉ុណ្ណោះ។ ប៉ុន្តែដោយសារសំណាងល្អ ជីវិតថ្លៃ ក៏ត្រូវបានបងប្អូនប្រជានេសាទ ជួយសង្គ្រោះទាន់ពេល និងស្រង់យកមកលើគោកបានទាន់ពេលវេលា។

តាមសម្តីបុរសដែលគិតខ្លីខាងលើ បានប្រាប់ថា រូបគាត់តូចចិត្តនឹងប្រពន្ធរបស់គាត់ប្រើប្រាស់គ្រឿងញៀន ហើយបានយកទូរស័ព្ទ ព្រមទាំងរបស់របរដែលមានតម្លៃ ទៅលក់យកលុយមកទិញគ្រឿងញៀនជក់ ដែលគាត់និយាយមិនស្តាប់ ទើបធ្វើឱ្យគាត់ពិបាកចិត្តខ្លាំងពេក ក៏សម្រេចចិត្តមកលោតទឹកបញ្ចប់ជីវិត លើស្ពានជ្រោយចង្វា តែម្តង។

ក្រោយកើតហេតុ បុរសខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ច សាកសួរ អប់រំ និងលួងលោម រួចក៏ឱ្យគាត់ត្រឡប់ទៅផ្ទះវិញ កុំឱ្យគិតខ្លី ចង់សម្លាប់ខ្លួនបែបនេះទៀត រួចទាក់ទងទៅក្រុមគ្រួសារ មកទទួលយកត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES