នៅរដូវកូវីដ-១៩នេះតារាស្រី៣ដួងបានជួបទុក្ខធំព្រមគ្នាព្រោះបាត់បង់អ្នកមានគុណរៀងៗខ្លួនទើបពេលនេះពួកគេបានពន្យាពេលឡើងឆាកតន្រ្ដីដើម្បីបន្ដកាន់ទុក្ខដូចគ្នា។
១៖យុគ ចិន្ដាៈពិធីការិនីដ៍មានឥទ្ធិពលរបស់Ctnរូបនេះយំអាលោះអាល័យម្ដាយជាទីបំផុតនៅថ្ងៃបូជាសពអ្នកស្រីខឹម ផល្លី ដែលទទួលមរណៈភាពក្នុងជន្មាយុ៦៩ឆ្នាំដោយជំងឺលើសឈាមហើយរអិលដួលកាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២១។អ្នកនាងចិន្ដា ចេញសារកាលពីថ្ងៃទី២៥ខែកក្កដា ដោយទឹកភ្នែកថា”រយៈពេល១២ថ្ងៃហើយដែលអ្នកម្ដាយបានឃ្លាតឆ្ងាយពីកូនទៅកាន់ទីសែនឆ្ងាយ”។អ្នកនាងចិន្ដា មិនទាន់កណត់ពេលវេលាឡើងឆាកធ្វើពិធីការិនីនៅCtnវិញទេបន្ទាប់ពីបានធ្វើបុណ្យខួបគម្រប់៧ថ្ងៃជូនម្ដាយកាលពីថ្ងៃទី១៨ខែកក្កដាយ៉ាងស្ងៀមស្ងាត់និងមិនហៅអ្នកសិល្បៈណាចូលរួមទេព្រោះបង្ការជំងឺកូវីដ។





២៖ឱក សុគន្ធកញ្ញាៈប្អូនថ្លៃថៅកែហង្សមាសរូបនេះបានបាត់បង់លោកយាយជាទីស្រលាញ់របស់នាងឈ្មោះម៉ា រិនថា ដែលទទួលមរណៈភាពកាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១ ធ្វើឲ្យសុគន្ធកញ្ញា ពេលនេះមិនទាន់កំណត់ពេលឡើងឆាកច្រៀងសម្ដែងសារជាថ្មីវិញឡើយ។នេះគឺជាការពន្យាពេលឡើងឆាកសារជាថ្មីម្ដងទៀតរបស់សុគន្ធកញ្ញា បន្ទាប់ពីនាងផ្អាកឡើងច្រៀងសម្ដែងម្ដងរួចទៅហើយតាំងពីដើមខែមីនា ក្រោយពេលតារាហង្សមាសបានកើតកូវីដ ជាបន្ដបន្ទាប់ហើយនាងទើបតែចេញច្រៀងវិញកាលពីថ្ងៃទី៣០ខែឧសភា តែពេលនេះត្រូវបាត់មុខពីឆាកមួយរយៈដើម្បីកាន់ទុក្ខជូនលោកយាយរបស់នាង។





៣៖យូរីៈតារាចម្រៀងហង្សមាសសេន យូរី ក៍ជួបទុក្ខធំដែរដោយសារតែអ្នកម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីចាន់ គង់ បានលាចាកលោកកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១ ធ្វើឲ្យយូរី ស្រណោះម្ដាយជាពន់ពេក។ការច្រៀងសម្ដែងរបស់យូរី កន្លងមកជាបទបែបញាក់សប្បាយៗហេតុនេះហើយអំឡុងពេលដែលនាងកាន់ទុក្ខនេះគេជឿរថានាងមិនអាចឡើងឆាកវិញបានឆាប់ៗទេ ខណៈដែលពេលនេះនាងស្រងូតស្រងាត់ខ្លាំងណាស់ព្រោះអ្នកម្ដាយដែលតែងតែជូននាងទៅឆាកនិងលើកទឹកចិត្តនាងនៅពីក្រោយការងារសិល្បៈនោះបានចាកចេញពីរូបនាងដោយគ្មានថ្ងៃត្រឡប់៕




