Friday, June 20, 2025
Homeព័ត៌មានជាតិសំពងយាយ ១ញញួរ ប្លន់ខ្សែក ជាប់ខ្នោះ

សំពងយាយ ១ញញួរ ប្លន់ខ្សែក ជាប់ខ្នោះ

ខេត្តកំពត ៖ ជនសង្ស័យម្នាក់ បានចូល ទៅក្នុងផ្ទះលក់ចាប់ហួយ មួយកន្លែង ធ្វើជារក ទិញអីវ៉ាន់ លុះឃើញឱកាសស្ងាត់ ក៏ទាញញញួរ សំពងស្ត្រីចំណាស់ជាអ្នកលក់ចាប់ហួយ បែក ក្បាល សន្លប់ស្តូក រួចប្លន់យកខ្សែក ១ខ្សែ រត់ គេចដែរ តែរត់ទាន់ ក៏ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅ ចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលា ម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិទ្វីខាងជើង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត។

លោកវរៈសេនីយឯក លក ញ៉ាវ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះសុខ អ៊ឹង ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរ លក់ចាប់ហួយ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ (រងរបួសក្បាល និងបាត់ខ្សែកប្លាទីន ទម្ងន់ ៥ជី១ខ្សែ)។ ចំណែកជនសង្ស័យ ដែល ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះង៉ែត យឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាង ផ្សារដែក មានលំនៅភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ។

លោកស្នងការរង បានបន្តថា មុនពេល កើតហេតុ ស្ត្រីជនរងគ្រោះនៅផ្ទះតែម្នាក់ឯង និងលក់អីវ៉ាន់ចាប់ហួយផង ពេលនោះ ជន-សង្ស័យ ប្រើល្បិចធ្វើជាចូលទិញអីវ៉ាន់ដូចជា ប្រេងឆា អំពិលទុំ ប្រេងខ្យង និងប្រេងកូឡា ដោយឃើញឱកាសស្ងាត់ ហើយស្ត្រីរងគ្រោះ នៅផ្ទះតែម្នាក់ឯង ក៏យកញញួរដែកដែលកាន់ នៅនឹងដៃ វាយក្បាលស្ត្រីរងគ្រោះ មួយញញួរ បណ្តាលឱ្យស្ត្រីរងគ្រោះ ដួលអុកគូទសន្លប់ស្តូក ភ្លាមនោះ ជនសង្ស័យបានដោះយកខ្សែកប្លាទីន របស់ស្ត្រីរងគ្រោះ បម្រុងរត់ចេញខ្លួនដែរ ប៉ុន្តែ ដោយស្ត្រីរងគ្រោះសន្លប់តែមួយភ្លែត ដឹងខ្លួន ឡើងវិញទាន់ ក៏ស្រែកឆោឡោ បង្កការភ្ញាក់ ផ្អើលដល់អ្នកជិតខាង និងបងប្អូនសាច់ញាតិក៏ ដេញចាប់ជនសង្ស័យបាន រួចហើយប្រគល់ឱ្យ សមត្ថកិច្ច នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា ខ្លួនពិតជាបានវាយស្ត្រីរងគ្រោះ បណ្តាលឱ្យរងរបួស ហើយដោះយកខ្សែក ប្រាកដ មែន។

ក្រោយពីសាកសួររួច នៅរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចបាន កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី”៕

RELATED ARTICLES